ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកមុខកំពូល

កណ្ដាល  ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ក្នុងករណីជួញដូរដោយខុសច្បាប់នៃសារធាតុញៀន នៅចំណុចលើផ្លូវបេតុងមុខឡឥដ្ឋ គឹម តាយ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ញ៉ែម មិនា ភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិ បឹងជន្លេន ឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ,២-ឈ្មោះ ហួត ហៃ ភេទប្រុសអាយុ ១៨ ឆ្នាំនៅភូមិ ទេបមន្ត្រី ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និង៣-ឈ្មោះ ទូច ដាវុធ ភេទប្រុស អាយុ ១៦ ឆ្នាំនៅភូមិ ស្វាយអាត់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ មុខរបរ មិនពិតប្រាកដ ។វត្ថុតាង ដកហូតរួមមាន ១-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់មធ្យម,២-ម៉ូតូម៉ាក អឹមស្លាស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-2492 ចំនួន០១គ្រឿង ។ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋបានរាយការណ៍ថា «មានករណីជួញដូរដោយខុសច្បាប់នៃសារធាតុញៀននៅចំណុចលើផ្លូវបេតុងមុខឡឥដ្ឋ គឹមតាយ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ភ្លាមនោះលោកវរសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូលបានបញ្ជាឱ្យលោកវរសេនីយ៍ទោ ឡេក តារា អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងប៉ូលិសជំនាញ កម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកអញ្ចាញនិងប្រជាការពារទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ២នាក់កំពុងជិះម៉ូតូ។ពេលនោះកម្លាំងប៉ូលិសបានហៅឱ្យឈប់ ហើយជនសង្ស័យបានទម្លាក់ថ្នាំចោលត្រូវបាន កម្លាំងប៉ូលិសសួរនាំថា «ទិញថ្នាំពីអ្នកណា?»។ ជនសង្ស័យឆ្លើយថា«ខ្លួនបានទិញពីឈ្មោះ មិនា នៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ចំនួន០១កញ្ចប់ តម្លៃ ៥មុឺនរៀល» ពេលនោះ កម្លាំងប៉ូលិសបានទៅឃាត់ខ្លួនឈ្មោះ មិនា យកមកសាកសួរតែម្តង ។នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យឈ្មោះ ញ៉ែម មិនា បានសារភាពថា «ខ្លួនបានទិញថ្នាំញៀន ពីឈ្មោះ សៀ សុីនឿន ហៅម៉ាប់ ស្នាក់នៅរោងកម្មករឡឥដ្ឋនិងឈ្មោះ ថាច លាងស្រេង ស្ថិតនៅ ភូមិ ឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ទិញម្ដងៗទម្ងន់មួយហ៊ុន តម្លៃ ៣០ ម៉ឺនរៀលដើម្បីយកទៅចែកចាយបន្ត ពិតប្រាកដមែន»។ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកមុខកំពូលដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *