ដើម្បីកាត់ផ្ដាច់ការចម្លងមេរោគកូវិដ១៩ គឺត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាគឺត្រូវតែជឿជាក់ គោរព និងការអនុវត្ត តាមគោលការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៍ដូចជា ក្រសួងសុខាភិបាល

ព្រះវិហារៈ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារនិងបន្តធ្វើសំណាកជូន អាជីវករ ផ្សារកំពង់ប្រណាក ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីរកអ្នកដែលពាក់ព័ន្ធដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ លើកទី១ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ និងចាប់ផ្តើមលើកទី២ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅចំណតរថយន្តក្រុងព្រះវិហារ ដូចច្នេះហើយសូមពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋដែលជាអាជីវករក្នុងផ្សារកំពង់ប្រណាកទាំងអស់មេត្តាជ្រាបថា៖ប្រសិន បើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក នាសិករោគ(ហៀរសំបោរ) ពិបាកដកដង្ហើម សូមរួសរាន់ប្រញាប់មកយកសំណាកជាបន្ទាន់៕SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *