កំម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តពោធិ៍សាត់បំបែកសំបុកល្រុមចោលួចរថយន្តនិងឃាត់ខ្លួន ជនសង្ស័យ ៥នាក់ មកសង្ងំលាក់នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់:កំម្លាំងសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌខេត្តពោធិ៍សាត់បំបែកសំបុកក្រុមចោលួចរថយន្តនិងឃាត់ខ្លួន ជនសង្ស័យ ៥នាក់ មកសង្ងំលាក់នៅពោធិ៍សាត់ ។ដោយយោងតាមបណ្តឹង ម្ចាស់រថយន្ត ឈ្មោះ ដាំង ថុណា ភេទប្រុសអាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នាចកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបាននៅថ្ងៃទី២២ខែ កក្កដា ២០២១កន្លងទៅវេលាម៉ោង ៤និង០០ទៀបភ្លឺ ខ្លួនបានដាក់រថយន្ត ម៉ាក សាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2BI 5091នៅចំនុចមុខផ្ទះ ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លុះងើបពីដំណេកបានបាត់រថយន្តតែម្តង។រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ១និង ០០នាទី បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តពោធិ៍សាត់ បានបញ្ជាឱ្យលោក អធិការនគរបាលស្រុកក្រគរនិង លោកអធិការរងផែននគរបាលផែនសន្តិ សុខ ព្រហ្មទណ្ឌដឹកនាំកម្លាំងប៉ុស្តិ៍នគររដ្ឋបាលស្វាយសនិងឈើតុំ និងកម្លាំងអន្តរាគមរបស់អធិការដ្ឋាននគរបាលស្រុក ចុះបង្ក្រាប នៅចំណុចឃុំឈើតុំនិងឃុំស្វាយស ។រថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A2100( រថយន្តធ្វើសកម្មភាពដែលបានបើករត់គេចខ្លួនបកក្រោយវិញត្រូវបានកម្លាំងសមត្ថកិច្ចដេញស្ទាក់និងបង្ក្រាប ចាប់បាន ជនសង្ស័យមានគ្នាចំនួន០៥នាក់ និងរថយន្តចំនួន២គ្រឿងជនសង្ស័យមានគ្នា៥នាក់ ៖១.ឈ្មោះ ឱ ភារិទ្ធ ប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ។-រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។២.ជនសង្ស័យឈ្មោះចាន់ ធី ភេទប្រុសអាយុ៣៦ឆ្នាំជាតិខ្មែរ។-រស់នៅភូមិក្រាំង ឃុំក្រាំងវិច ស្រុកព្រៃកបាស់ ខេត្តតាកែវ។៣,ឈ្មោះ ខាត់ រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្ទុកក្រោលឃុំវាលពង់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។៤,ឈ្មោះ ប៉ក មរត្តា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោងឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល។៥,ឈ្មោះ ឆេង រ៉ា ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឬស្សីជួរត្បូងឃុំវក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងជនសង្ស័យទាំង០៥នាក់និងវត្ថុតាងបានប្រគល់ជូនសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងដែលជាម្ចាស់ករណីតាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់៕សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *