ឯកឧត្តម លី សារ៉ារិទ្ធអញ្ជើញចុះចែកស្បៀងអាហារដែលជាអំណោយ របស់កាកបាទក្រហម កម្ពុជា ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៦៨គ្រួសារ រស់នៅឃុំស្រអែម ស្រុកជាំក្សាន្

 

ព្រះវិហារៈដើម្បីជួយដោះស្រាយជាបន្ទាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះដោយសារការផ្ទុះឡើងរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍នោះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារនិងជាអនុប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកស្បៀងអាហារ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ទៅផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត ចំនួន១៦៨គ្រួសារ រស់នៅភូមិចំនួន០៣ នៃឃុំស្រអែម រួមមានភូមិធម្មជាតិសម្ដេចតេជោ ភូមិស្រអែមជើង និងភូមិចំបក់សែនជ័យ។ ពិធីនាពេលនេះបានរៀបចំឡើងនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជូ តុងអាន តំណាង ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ដ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី សារ៉ារិទ្ធ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ ពិសេសក្នុងពេលដែលបងប្អូនកំពុងជួបការលំបាកជីវភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវី-១៩។ជាមួយនេះឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមវិធានការអនាម័យ តាមវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំ នូវវិធានការ “៣កុំ ៣ការពារ” ពិសេសត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពគ្រប់ៗគ្នា ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឲ្យជៀសវាងពីជំងឺដ៏ប្រល័យនេះ។ បន្ថែមពីនេះ សូមបងប្អូន ដែលមានសមាជិក សង្ស័យ ឬមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងករណីវិជ្ជមាន ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការ បានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍មួយទៅសហគមន៍មួយទៀត។បន្ថែមពីនេះឯកឧត្តម លី សារ៉ារិទ្ធ ក៏បានណែនាំដល់ពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ នារដូវវស្សានេះ ចំពោះបាតុភូតភ្លៀង ខ្យល់ ផ្គររន្ទះ ដែលអាចបង្ករគ្រោះថ្នាក់ គ្រប់ពេលវេលា ចំពោះអាយុជីវិតមនុស្ស និងសត្វ ឬបំផ្លាញទ្រព្យសម្បត្តិ របស់បងប្អូន ជាពិសេសសូមបងប្អូន អប់រំណែនាំដល់កូនចៅ តូចៗ កុំឲ្យចេញនៅក្រៅផ្ទះ ឬនៅទីវាលពេលមានភ្លៀងផ្គរ។សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលត្រូវបានចែកជូនប្រជាពលរដ្ឋទាំង ១៦៨គ្រួសារ រស់នៅក្នុងឃុំស្រអែមនាពេលនេះ រួមមានក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ និងទឹកស៊ីអ៊ីវ ចំនួន០១យួរ៕ ដោយៈ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *