ឯកឧត្ដម អ៊ុន ចាន់ដា ផ្ដល់អំណោយជូនក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

កំពង់ចាម :  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម  និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នាព្រឹក ថ្ងៃទី ២៣  ខែកក្កដា  ឆ្នាំ ២០២ នេះ  បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ នៃយោធភូមិភាគ២ និងក្រុមគ្រូពេទ្យកងវិស្វកម្មក្រសួងការពារជាតិ ដែលកំពុងបំពេញបេសកកម្ម ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ។

គួរ បញ្ជាក់ ថា  អំណោយដែលឯកឧត្ដមអភិបាលខេត្ត ចែកជូនក្រុមគ្រូពេទ្យទាំង ២ស្រុក ខាងលើ ក្នុងមួយស្រុកទទួលបាន ៖ អង្ករ ចំនួន ២០០គីឡូក្រាម ម៉ាស់ ១០.០០០ម៉ាស់ មី ២០កេស អាល់កុល ៣កាន ជែលលាងដៃ ៥កេស និងទឹកសុទ្ធ ចំនួន ២០ កេសផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *