ឯកឧត្តម ម៉ុម សារឿន បានដឹកនាំមន្ត្រីជំនាញចុះសិក្សាគម្រោងលទ្ធភាពស្ថាបនាផ្លូវលំជនបទ ១ ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ភូមិចំនួន ០៣ តាមបណ្តោយដងទន្លេសេសាន ក្នុងស្រុកសេសាន

 

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃពុធ ១២កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងនិងគិតគូយកចិត្ត ទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តំបន់ដាច់ស្រយាល ដែលត្រូវការផ្លូវ ជាចាំបាច់ក្នុងការធ្វើដំណើរដឹកជញ្ចូនកសិផលមកកាន់ទីផ្សារឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសចុះសិក្សា គម្រោងលទ្ធភាពការស្ថាបនាផ្លូវលំជនបទ ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ ភូមិចំនួន ០៣ រួមមាន÷ ភូមិស្វាយរៀង ភូមិរំពាត់ និងភូមិតាឡាត ស្ថិតនៅក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ការចុះសិក្សាត្រួតពិនិត្យជាក់ស្តែង នៅភូមិសាស្ត្រខាងលើនេះ ដើម្បីធ្វើការស្ថាបនាផ្លូវលំ ០១ខ្សែ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។

ដោយក្នុងនោះដែរ ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់បន្ថែមថា÷ ដើម្បីឡើយ ភូមិទាំង៣ នេះ រួមមាន÷ ភូមិ ស្វាយរៀង ភូមិ រំពាត់ និង ភូមិ តាឡាត់ មិនមានផ្លូវសម្រាប់តភ្ជាប់ គ្នា នោះទេ ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយនេះ ប្រើមធ្យោបាយធ្វើដំណើរ តាមផ្លូវទឹក ជំនួស ឲ្យការធ្វើដំណើរ  ដែលបង្ករភាពលំបាកដល់ប្រជាពលរដ្ឋ។  ពិសេសប្រជាពលរដ្ឋ ទៅទទួលសេវាសុខាភិបាល និង ការដឹកជញ្ជូនកសិផលទៅទីផ្សារ ជាដើម៕ដោយ សហការី

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *