រដ្ឋបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យ មើលការរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្រាប់ទទួលពលករមកពីក្រៅប្រទេស

ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំងនិង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត រួមដំណើរដោយឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្ត លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្ត ព្រមទាំងលោកលោកស្រីថ្នាក់ដឹកនាំមន្ទីពាក់ព័ន្ធ និង អាជ្ញាធរក្រុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញបានចុះទៅពិនិត្យ មើលការរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមទៀតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្រាប់ទទួលពលករមកពីក្រៅប្រទេស គ្រាដែលជម្ងឺកូវិដ១៩ត្រូវបានរកឃើញជាបន្តបន្ទាប់មិនមានការស្រាកស្រាននោះឡើយ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍ថាៈអាជ្ញាធរខេត្តបានរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមមួយទៀតនេះនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងដើម្បីត្រៀមលក្ខណៈជាស្រេចទទួលពេលពលករត្រឡប់មកពីក្រៅប្រទេស ហើយជាកន្លែងដែលមានទីធ្លាធំទូលាយប្រកបដោយផាសុខភាពផងដែរ ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *