សមត្ថកិច្ចចំរុះចុះបង្រ្កាបគំនរឈើជាច្រើនកន្លែងបង្រ្កាបបានឈើជាច្រើនម៉ែត្រគូប

កំពង់ធំ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ច មាន អាវុធហត្ថ និង ប៉ូលីស ដោយមានការ សម្របសម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ បានចុះស្រាវជ្រាវ រកឃើញ គំនរឈើ ជាច្រើនម៉ែត្រគូប ដែលពួកក្រុមឈ្មួញអ្នករកស៊ីឈើខុសច្បាប់ បានដឹកជញ្ជូនមករក្សាទុក ជាច្រើនកន្លែង នៅក្នុង តំបន់ភូមិសាស្រ្ត ជិតស្នាក់ការបរិស្ថានអូរផ្អាវ ស្ថិតនៅក្នុង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាតំបន់ដែនការពារ ព្រៃឡង់ ។

សូមបញ្ជាក់៖ ក្រោយពីការរកឃើញ គំនរឈើ ជាច្រើនម៉ែត្រគូបនេះរូចហើយ សមត្ថកិច្ចចំរុះ ដែលមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានអញ្ជើញ លោកមន្ត្រីបរិស្ថានដែលប្រចាំការ នៅស្នាក់ការអូរផ្អាវ ឲ្យមកពិនិត្យមើល ជាក់ស្ដែងរាល់បទល្មើសការកាប់បំផ្លាញ និង ដឹកជញ្ជូនឈើ យ៉ាង គគ្រឹកគគ្រេងពូ ចេញពីព្រៃឡង់មករក្សាទុកជិតស្នាក់ការ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតៗនោះបានលូចខ្សឹបប្រាប់ថា ៖ ឈើទាំងអស់នេះ គឺមានការជាប់ពាក់ព័ន្ធ និង សមត្ថកិច្ចជំនាញមួយចំនួនតូចផងដែរ ព្រោះថាបើមិនមានការបើកភ្លើងខៀវទេគឺមិនអាចកាប់ឈើដឹកមករក្សាទុកបានដូច្នេះទេ ។ ចំនែកលោក ទី ខេង ប្រធានស្មាក់ការបរិស្ថានអូរផ្អាវ លេខទូរស័ព្ទមិនអាចទំនាក់ទំនង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *