ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅតាមគោលដៅនីមួយៗ របស់ខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន០៧ករណី ។
យោងតាមសេច ក្តី ប្រកាស របស់ រដ្ឋបាល ខខេត្តប៉ៃលិនបានបន្តទៀតថា ៖ អ្នកកើតជំងឺកូវីដ ១៩ ដែលក្រុមគ្រូពេទ្យរកឃើញទាំង០៧ករណី មានអត្តសញ្ញាណដូចខាងក្រោម ៖
ទី១. ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទ័ពស្វាយ ឃុំស្ទឹងជប់តាគ្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ពលករ មកពីប្រទេសថៃ ទី២. ឈ្មោះ សាមន់ ហន ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិទ័ពស្វាយ ឃុំស្ទឹងជប់តាគ្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ពលករ មកពីប្រទេសថៃ ទី៣. ឈ្មោះ ផា ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ រុនត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ពលករ មកពីប្រទេសថៃ ទី ៤ ឈ្មោះ សេន ហ្វាណាហ្វី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ ព្រែកលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល អ្នកដំណើរ មកពីខេត្តកណ្តាល ទី៥ ស៊ីន ផល្លា ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ ស្ទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នកដំណើរ មកពីខេត្តកណ្តាល ទី៦ សេន ចាន់ វិច្ឆិកា ភេទប្រុស ១៤ ឆ្នាំ រស់នៅភូមិ ស្ទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នកដំណើរ មកពីខេត្តកណ្តាល ទី៧ ឈ្មោះ ស្រី ឯក ភេទស្រី អាយុ ៥២ ឆ្នាំ រស់នៅ ភូមិ សំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប៉ះពាល់អ្នកជំងឺ
រដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលធ្លាប់ប្រាស្រ័យទាកទងផ្ទាល់ ឬប្រយោលជាមួយអ្នកកើតជំងឺកូវីដ ១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ បើស្ថិតក្នុងករណីសង្ស័យ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ។ អាជ្ញាធរខេត្តក៏អំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «(៣ការពារ) គឺពាក់ម៉ាសនៅគ្រប់ទីសាធារណ: លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ដោយ៖ នីយ៉ា