ការតវ៉ាត្រូវបានរំសាយបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈ ការសន្យាយកសំណើរទៅដាក់ជូនថ្នាក់លើ

កណ្តាល៖បន្ទាប់ពីផ្ទុះការរវ៉ាជាង៥ម៉ោងនិងក្រោយកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រុមរថយន្តដឹកដី និងខ្សាច់រាប់រយគ្រឿងបាននាំគ្នារំសា យ៖

លោក ឡឹក មិនា តំណាងម្នាក់ក្នុងចំណោមតំណាងទាំង៥នាក់ របស់ក្រុមតៃកុងរថយន្តដឹកដី ដឹកខ្សាច់ រាប់រយគ្រឿង ដែលបានប្រមូលផ្តុំគ្នាធ្វើការតវ៉ា នៅចំណុចស្ថានីយថ្លឹងរថយន្តស្ថិតលើផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី២០ កក្តដា ២០២១នេះថា ពួកគាត់នាំគ្នាមកប្រមូលផ្តុំនេះ ពុំមានចេតនាណាមួយប្រឆាំងទៅហ្នឹងចំណាត់ការច្បាប់រប

ស់មន្ត្រីជំនាញនិងសមត្ថកិច្ចនោះទេ។ គ្រាន់តែស្នើរសុំឱ្យមានការបន្ធូរបន្ថយ ចំពោះរថយន្តដែ លត្រូវបានឃាត់កន្លងមក ដោយសូមគ្រាន់តែធ្វើការពិន័យបានហើយ សូមកុំឃាត់ទុករហូតដ ល់១ឆ្នាំ ព្រោះប្រាក់ដែលពួកគាត់យកមកទិញរថយន្តរកស៊ីនេះ គឺសុទ្ធតែខ្ចីពីធនាគារ ហើយធ្វើការឃាត់ទុកដូច្នេះ តើបានប្រាក់មកពីណាសងធនាគារ? និងស្នើរសុំឱ្យជួយសម្រួល រថយន្តកង់៦ អាចដឹកទម្ងន់២៥តោន រថយន្តកង់១០ ដឹកទម្ងន់៣៥តោន រថយន្តកង់១២ អាចដឹកបាន៤៥តោន និងរថយន្តវ៉េអង ប្រភេទសណ្តោង អាចដឹកបាន៥៥តោន បូករួមទាំងសម្បករថយន្ត ទើបអាចចំណេញបានខ្លះ ព្រោះបើដឹកតាមច្បាប់កំណត់នោះ គឺក្នុង១ជើងត្រូវខាតដល់ទៅ១០ដុល្លារ ឯណោះ។

ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលដឹកនាំមន្ត្រីចុះមកធ្វើការសម្របសម្រួល ក្នុងការតវ៉ានេះ បានមានប្រសាសន៍ថា យោងតាមច្បាប់ស្តីពីការដឹកជញ្ជូន ក្នុងមាត្រា២១ ជំពូកទី១០ បានចែងថា ទម្ងន់ដឹកជញ្ជូនអតិបរិមាលើផ្លូវថ្នល់មានដូចតទៅ លើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត រាជធានី និងជនបទត្រូវអនុវត្តដូចខាងក្រោម ” ក ” កម្រិតទម្ងន់អតិបរិមាសង្កត់លើផ្លូវ ៦តោនសម្រាប់ភ្លៅទោលដែលមានកង់២ស្ថិតនៅផ្នែកចង្កូតរថយន្ត ១១តោនសម្រាប់ភ្លៅភ្លោះដែលមានកង់៤ស្ថិតនៅផ្នែកចង្កូតរថយន្ត ១០តោនភ្លៅទោលដែលមានកង់៤ និង១៩តោនសម្រាប់ភ្លៅភ្លោះដែលមានកង់៨ ហើយ២៤តោន សម្រាប់ភ្លៅភ្លោះ៣ជិតគ្នាដែលមានកង់១២។ ចំណុច ” ខ ” ការកំណត់ទម្ងន់សរុបអតិបរិមារបស់រថយ

ន្តត្រូវកំណត់ត្រឹម១៦តោនសម្រាប់រថយន្តមានភ្លៅ២ គឺភ្លៅទោលផ្នែកខាងមុខ មានកង់២ និងភ្លៅទោលផ្នែកខាងក្រោយរថយន្តមានកង់៤ និង២៥តោនសម្រាប់សម្រាប់រថយន្តមានភ្លៅ៣ គឺភ្លៅទោលផ្នែកខាងមុខ ដែលមានកង់២និងភ្លៅភ្លោះខាងក្រោយ ដែលមានកង់៨ ហើយ៣០តោន សម្រាប់រថយន្តដែលមានភ្លៅ៤ ភ្លៅភ្លោះរថយន្តផ្នែកខាងមុខដែលមានកង់៤ និងភ្លៅភ្លោះផ្នែកខាងក្រោយមានកង់៨ ចំណុច ” គ ” ការកំណត់ទម្ងន់អតិបរិមារបស់រថយន្តសណ្តោ

ងរ៉ឺម៉ក ត្រូវកំណត់ត្រឹម៣៥តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉ក ដែលមានភ្លៅ៤ គឺភ្លៅទោលផ្នែកខាងមុខមានកង់២ ភ្លៅទោលផ្នែកខាងក្រោយដែលមានកង់៤ និងភ្លៅទោលខាងក្រោយរ៉ឺម៉កដែលមានកង់៤  ហើយ៤០តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅចាប់ពី៥ឡើងទៅ ចំណុច ” ឃ ” ការកម្រិតទម្ងន់សរុបអនុញ្ញាតិអតិបរិមា មានរថយន្តសណ្តោងរ៉ឺម៉ក ត្រូវកំ

ណត់ត្រឹម៣៥តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៤ និង៤០តោនសម្រាប់រថយ

ន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៥ ចំពោះរថយន្តដែលពុំបានចែងខាងលើត្រូវសុំលិខិតអនុញ្ញាតពិសេស ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ច្បាប់គឺជាច្បា

ប់ មិនអាចល្មើសបានទេ ប៉ុន្តែ ឯកឧត្តម និងពាំនាំសំណើររបស់បងប្អូនទៅដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី បានលទ្ធផលយ៉ាងណានឹងផ្តល់ព័ត៌មានជូនវិញ ព្រោះច្បាប់អនុម័តហើយមិនអាចកែបានងាយៗទេ ទាល់តែធ្វើវិសោតនៈកម្ម។

ក្រោយពីស្តាប់ការពន្យល់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃដដែល ក្រុមតែកុងរថយន្តទាំងអស់ក៏យល់ព្រមធ្វើការរំសាយ និងបើករថយន្តចេញពីទីតាំងតវ៉ា និងនាំគ្នារង់ចាំការសម្រេចពីថ្នាក់លើ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *