រដ្ឋបាលខេត្តស្វាយរៀង សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ការលក់ដូរនៅផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ នៅស្រុកស្វាយទាប ក្រោយពីពាក់ព័ន្ធជំងឺកូវីដ-១៩

 

ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅទីប្រជុំជនផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ ដែលមានទីតាំងនៅភូមិ ប្រសូតិទី១ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ក្រោយពីពាក់ព័ន្ធជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងយើង ទទួលបានពីរដ្ឋបាលខេត្តស្វាយរៀង បានកំណត់ថា ទីតាំងខាងលើនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀង បានបន្ថែមអោយដឹងទៀតថា អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់វត្ថុវិភាគសំណាកដល់មន្ដ្រីសុខាភិបាលទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្តស្វាយរៀងក្នុងការផ្ដល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *