ខេត្តកំពង់ឆ្នាំង ៖ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីសម្រេចស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំណុចផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធជាមួយនឹងផ្សារឆ្នាំង នៅតាមតាមផ្លូវលេខ ៤០ ដោយចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១តទៅ ៕ដោយ សុក្ខារិន