ព្រះវិហារ៖ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃមេរោគកូវីដ១៩ដែលកំពង់រីករាលដាលនាពេលបច្ចុប្បន្ននេះ នៅព្រឹកថ្ងៃទី២០/០៧/២០២១ នេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានរៀបចំធ្វើតេស្តរហ័ស(កូវីដ-១៩)។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ការធ្វើតេស្តរហ័សនេះធ្វើឡើងបន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជូនមន្ត្រីចំនួន ០៣រូប ឲ្យទៅរៀនអំពីនីតិវិធី នៃការយកសំណាកនៅក្រសួងសាធារណការ និងដឹកជញ្ជូន និងបានទទួលនូវសម្ភារធ្វើតេសរហ័ស(កូវីដ-១៩) ពីសំណាក់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យអំពីសុខភាព និងដើម្បីសុវត្ថិភាព ក្នុងការអនុវត្តន៍ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយសុវត្ថិភាព។
លោកក៏បានបន្តងាក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹងនាំ មន្ត្រីរាជការនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមគោរព ថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជានិច្ចការតែងតែយកចិត្តទុកដាក់ ដល់សុខភាពមន្ត្រីគ្រប់ៗ
ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទទាំងអស់ថាបើទោះបីជាធ្វើតេស្តរហ័សទៅឃើញ អវិជ្ជមានក៏ដោយក៏មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវតែបន្តអនុវត្តន៍តាមវិធានការ៣កាពារនិង៣កុំ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះផងដែរ៕ដោយ សេង ពិសិដ្ឋ