ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន៥នាក់ និងរកឃើញវិជ្ជមានចំនួន១២ករណី

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន០៥នាក់ (ស្រីម្នាក់) និងរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២ករណី ។ ក្រោយពីធ្វើការព្យាបាលអស់រយ:ពេលជាច្រើនថ្ងៃ អ្នកជាសះស្បើ យទាំង០៥នាក់ ត្រូវបានគេអនុញ្ញាត ឱ្យវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីលទ្ធផលតេស្តរបស់មន្ទីរពិសោធន៍ពីរលើក អវិជ្ជមាន ដោយត្រូវធ្វើចត្តាឡីស័កនៅផ្ទះបន្តចំនួន១៤ថ្ងៃទៀត ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ប្រចាំការនៅតាមគោលដៅរបស់ខេត្ត បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២ករណី ដូចខាងក្រោម ៖

ទី១. ឈ្មោះ សួស នីន ភេទស្រី អាយុ៣២ឆ្នាំ ទី២. ឈ្មោះ ទ្រី សេងឃៀង ភេទប្រុស អាយុ៣៣ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទី៣. ឈ្មោះ ពោត ប៊ុនគីម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រឡៅជុំ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទី៤. ឈ្មោះ វ៉ាន សុវ័ន្ត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់គោក ឃុំរបស់មង្គល ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង ទី៥. ឈ្មោះ ម៉ន ម៉ៃ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី៦. ឈ្មោះ សុខ វ៉ោក ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទី៧. ឈ្មោះ រឿង ណុក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបួន ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកទី៨. ឈ្មោះ មិត្ត ឧស្សាហ៍ ភេទស្រី អាយុ៣០ឆ្នាំ ទី៩. ឈ្មោះ ផុន ស៊ីនួន ភេទស្រី អាយុ២៣ឆ្នាំ ទី១០. ឈ្មោះ ផុន សុវណ្ណនីតា ភេទស្រី អាយុ១០ឆ្នាំ ទី១១. ឈ្មោះ វ៉ាន ដានី ភេទស្រី អាយុ៤០ឆ្នាំ និងឈ្មោះ កែវ លីដា ភេទស្រី អាយុ៣០ឆ្នាំ ទាំង៥នាក់នេះ បានប៉ះពាល់ជាមួយអ្នកជំងឺមកពីខេត្តកំពត ។

ប្រភពបន្តទៀតថា រដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៌មាន ហើយសូមចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *