ខេត្តកំពង់ឆ្នាំង :អាជ្ញាធរស្រុកអំពាវនាវឱ្យប្រជាពលរដ្ឋរស់ជុំវិញបឹងឈូកបុរាណខាងក្រោយសាលសាស្រុកបរិបូរណ៍ទាំងអស់មានការប្រុងប្រយ័ត្នខណះដែលប្រជាពលរដ្ឋដាក់លបបានក្រពើ១ក្បាល ។
ប្រជាពលរដ្ឋម្នាក់បានទៅដាក់លបចាប់ត្រីធម្មតាដូចរាលដង នៅក្នុងបឹងខ្នា.បុរាណដែលស្ថិតនៅពីខាងក្រោយសាលាស្រុកបរិបូរណ៌ ស្រាប់តែព្រឹកឡើងទៅលើក លប បែជាជាប់កូនក្រពើ១ក្បាល បណ្តាលឱ្យមានឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ។
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយអ្នកខ្លះបានលើកឡើងថា៖ អាចរួចពីកន្លែងចិញ្ជឹមក្រពើណាមួយ តែអ្នកខ្លះទៀតបាបលើកឡើងថា៖ នៅម្តុំនេះគ្មានអ្នកចិញ្ជឹមក្រពើទេ តែគេបានសង្ស័យថសមានមេក្រពើក្នុងបឹងនេះហើយទើបបានជាមានកូនក្រពើដូចច្នេះ។
បុរសម្នាក់ដែល មានទីលំនៅជាប់មាត់បឹងខា្ន ក្រោយសាលាស្រុកបរិបូរណ៌ ឈ្មោះ សារី ហៅ ភ្នំ .បានឱ្យថា គាត់រស់នៅទីនេះយូមកហើយនិងតែងតែដាក់មង ចងសន្ទូច និងដាក់លបក្នុងបឹងខ្នាបុរាណនេះ ដើម្បីចាប់ត្រីធ្វើម្ហូបបែបលក្ខណៈគ្រួសារ ។
តែអ្វីដែលគួអោយភ្ញាក់ផ្អើលនៅព្រឹកនេះ ពេលដែលគាត់ចុះទៅលើកលបដូចធម្មតា ស្រាប់តែឃើញកូនក្រពើ ១ក្បាល ចូលលប របស់គាត់ទៅវិញ ។គាត់ថាកូនក្រពើ១ក្បាលនោះមានប្រវែង ប្រមាណជាង៤តឹក មានទំហំប៉ុនកំភួនដៃមនុស្សចាស់ ។
ដោយឡែកស្ត្រីដែលជាប្រពន្ឋរបស់ អ្នកដាក់លបបានក្រពើបាននោយាយប្រាប់ថា៖ ពេលយប់ខ្លះគាត់បានឮសន្ឋឹកក្នុងបឹងនោះដូចត្រីដេញតាមត្របាក់នុយ លុះដល់ឃើញមានកូនក្រពើបែបនេះ គាត់សង្ស័យថា៖ មិនមែនត្រីចាប់នុយទេ គឺមេក្រពើតែម្តង ព្រោះឃើញមានកូនក្នុងបឹងបែបនេះ ។
គាត់ថានៅម្តុំនេះក៍គ្មាននរណាចិញ្ជឹមក្រពើដែរ បឹងនេះខែប្រាំង ថ្វីបើរីងមែន ប៉ុន្តែមានកំពើកធំមួយ ឬខ្លះហៅពើក មានដើមឈើដុះពីលើនៅចំកណ្តាលបឹង ចំណែកពីក្រោមពើក មានទឹក និងរន្ឋ ដែលគេសង្ស័យតែមេ ក្រពើសម្ងំលាកខ្លួនបង្កើយកូនចៅ ក្នុង រន្ឋនោះហើយ ពួកគាត់ជាប្រជាពលរដ្ឋ រស់ជុំវិញបឹង និងអាស្រ័យផលក្នុងបឹងនេះមានការព្រួយបារម្មណ៍ខ្លាំងណាស់ ពេលឃើញមានកូនក្រពើនៅក្នុងបឹងហើយចូលលបបែបនេះ ។
អភិបាលរង ស្រុកបរិបរណ៌ លោក ផលភា ព បានបញ្ជាក់ថា៖ បឹងខ្នាបុរាណនេះវាជាបឹងមួយមិនជ្រៅប៉ុន្មានទេ ខែប្រាំងទឹករីងអស់ សល់តែពើកមួយកន្លែង មានដើមឈើដុះពីលើ ហើយទឹកនៅទីនោះមិនដាច់ទេ និងមានជម្រៅជ្រៅ ។ថ្វីបើបឹងមនួយនេះធំ តែវារាក់ទេ មានប្រជាពលរដ្ឋដែលរស់ជុំវិញមាត់បឹង ខ្លះធ្វើផ្ទះពីលើមាត់បឹងរស់នៅ និងចោលកាកសំណល់សម្រាមចូលបឹងទៀតផង ។ប៉ុន្តែបឹងនេះពេលខែវស្សមានត្រីសំបូរគ្រាន់បើ ប្រជាពលរដ្ឋរស់នៅម្តុំជុំវិញមាត់បឹង តែងធ្វើការនេសាទ ដាក់មង ចងសន្ទូច និងដាក់លប ជាលក្ខណៈគ្រួសារ ហើយមានខ្លះ ក៍ឈានដល់យកទៅលក់ទៀតផង ។
សម្រាប់ការដាក់លប ចូលកូនក្រពើ១ក្បាលនេះ គាត់ក៍សង្ស័យថា៖ មានមេក្រពើក្នុងបឹងនេះដែរ ហេតុនេះហើយ សូមបងប្អូន ដែលរស់នៅជុំវិញបឹង ក្រោយសាលាស្រុកបរិបូរណ៌ សូមមានការប្រុងប្រយ័ត្នផង ក្រែងលោមានមេក្រពើ ដូចការស្មានមែននោះគឺត្រូវការពារកូនចៅតូចៗអោយបានល្អប្រសើរជៀសវៀងហេតុការណាមួយកើតឡើងជាយថាហេតុ ៕ដោយ សុក្ខារិន