ព័ត៌មានជាតិ

រដ្ឋបាលស្រុកស្ទោង គ្រោងបំពាក់អំពូលសូឡា សង្ខាងស្ពាន អូរចកខណៈអាជ្ញាធរនិងសប្បុរសជនបាន ចាប់ផ្តើមសាងសង់ជួសជុលឡើងវិញ មានបណ្តោយ ២៦ម៉ែត ទទឹង៣,៥ម៉ែតអភិបាលស្រុកស្ទោង គ្រោងបំពាក់អំពូលសូឡា សង្ខាងស្ពាន អូរចកខណៈអាជ្ញាធរនិងសប្បុរសជនបាន សាងសង់ជួសជុល ឡើងវិញ បណ្តោយ ២៦ម៉ែត ទទឹង ៣,៥ម៉ែត្រ

ផ្អើលទាំងព្រឹកបុរស ម្នាក់អង្គុយ ស្លាប់ នៅលើ ម៉ូតូសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ស្រវឹងស្រា ខ្យល់គរ

រន្ទះបាញ់ស្លាប់មនុស្ស២នាក់ ខណៈទៅភ្ជួរដីស្រែ ពេលធ្លាក់ភ្លៀង នៅស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ: បាតុភូត រន្ទះ បាញ់ ស្លាប់ មនុស្ស ២នាក់ ខណៈ ជនរងគ្រោះ បាន ចេញទៅ ភ្ជួរ ដី ស្រែ គ្រាដែល មេឃ ធ្លាក់ ភ្លៀង កាល ពី វេលាម៉ោង ៣ និង ២០នាទីល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ច បាន ឲ្យដឹងថា ជន រងគ្រោះ ដោយ បាតុភូត ធម្មជាតិ រន្ទះ បាញ់ បណ្តាល ឲ្យ ស្លាប់ បាត់បង់ ជីវិត នេះ ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ប្រភព បាន បញ្ជាក់ ថា កាលពី វេលាម៉ោងប្រមាណជា ៣និង២០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់នៅចំណុចវាលស្រែ ខាងកើតភូមិគគីរជើង ឃុំគគី ស្រុកមេមត់ បណ្តាល ឲ្យ បុរស២នាក់បានស្លាប់ ខណៈ ជនរងគ្រោះ ទាំង២នាក់កំពុងប្រកបការងារភ្ជូរ ដីស្រែទាំងមានធ្លាក់ភ្លៀង លាយឡំ នឹង ខ្យល់ ។ បេីតាមការបញ្ជាក់របស់លោក ទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេករបស់ ឯល ធារ៉ា បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់នឹង ជនរងគ្រោះ ទាំង២ បានទៅភ្ជួរដីស្រែនៅចំណុចខាងលើ ពេលនោះមេឃមានភ្លៀងរូបគាត់កាប់ដីទប់ភ្លឺស្រែនៅចំងាយ៣០ម៉ែត្រ ពីកន្លែងកើតហេតុ ។ ដោយឃើញមានធ្លាក់ភ្លៀងអ្នកទាំង២បានពន្លត់ម៉ាស៊ីនភ្ជួរ ហើយអង្គុយក្បែរគ្នាលើភ្លឺស្រែចំងាយ២ម៉ែត្រពីម៉ាស៊ីនភ្ជួរ ។ ខណៈពេលកំពុងអង្គុយនោះស្រាប់តែមានបាតុភូតរន្ទះបាញ់ បាញ់ចំអ្នកទាំង២ បណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្ន សព ជនរងគ្រោះ ទាំង ២នាក់ ត្រូវ បាន រៀបចំ ធ្វើ បុណ្យ តាមប្រពៃណី ៕

ឪពុក ម្តាយ និងកូនឆ្លងជំងឺកូវីដ-១៩ ដោយសារប៉ះពាល់ជាមួយអ្នកចែកចាយជីកសិកម្មក្រុមហ៊ុនគោខ្មែរ

ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ទទួលអំណោយ សម្តេចតេជោ

ក្រុមគ្រួសារមន្ត្រីនគរបាល ដែលតែងដឹកដៃសិស្សឆ្លងថ្នល់នៅមានឯករាជ្យ ទទួលបានអំណោយ ពីអធិការនគរបាលក្រុងកំពង់ឆ្នាំង គ្រាដែលកំពុងព្យាបាល covid 19

អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ បិទខ្ទប់ និងការពារកុំឲ្យរីកចេញទៅខាងក្រៅ ដេីម្បី ធ្វេីការបោសសំអាតខ្សែចម្លងកូវីដ-១៩

អាជ្ញាធរខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទចេញពីដែនសមត្ថកិច្ច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ ដែលធ្វើដំណើរមកព្រះសីហនុ, កំពង់ចាម និងប្រទេសថៃ

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី៣នាក់ទៀត ដែលគិតមកដល់ពេល នេះអ្នកមានវិជ្ជាមាននៅក្នុងខេត្តកើន ឡើងសរុប ចំនួន ៦៨ នាក់ហើយ