ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទឹសទី១ប្រាសាទ ព្រះវិហារ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចុះ សំណេះសំណាលសាកសួរសុខទុក្ខ និងប្រកាសសមាសភាព ជូនដល់នាយទាហាន ពលទាហាន វរសេនាតូចកាំភ្លើងធំ កងពលធំ អន្តរាគមន៍លេខ៣ ។ ក្នុងពិធីនោះដែរ ឯកឧត្តមមេបញ្ជាការ បានលើកឡើង! បើគ្មានសម្តេចតេជោទេ សន្ដិសុខ និងការអភិវឌ្ឍន៏នៅក្នុង ប្រទេសក៏គ្មានដែរ ប្រទេសកម្ពុជា មិនអាចអត់សម្តេចតេជោ ហ៊ុន សែនបានទេ បើអត់សម្តេចតេជោសន្ដិសុខ និងការអភិវឌ្ឍន៏នៅក្នុងប្រទេសក៏គ្មាន។ អស់រយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ កម្ពុជាបានចាប់ផ្តើមខិតខំក៏សាង ប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីក ចម្រើន នូវគ្រប់វិស័យពេញផ្ទៃប្រទេស រហូតដល់ទីជនដាច់ស្រយាល។ តាមរយៈនយោបាយឈ្នះឈ្នះ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោសែន។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ការយកចិត្តទុកដាក់ របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ ជាចំណែកមួយនៃការគិតគូរយកចិត្តទុកដាក់ជាមួយ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះឯកឧត្តមមេបញ្ជាការ ក៏បាននែនាំដល់ នាយ និងពលទាហាន ទូទាំងកងពលធំ និងកងពលតូចចំណុះទាំង៣ថា មកទល់ពេលនេះ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ នៅតែជាសត្រូវ និងជាមហន្តរាយដ៏គ្រោះថ្នាក់ បំផុតរបស់ប្រជាជនទូទាំងប្រទេស និងពិភពលោក ហើយទាមទារចាំបាច់ឱ្យពលរដ្ឋគ្រប់រូប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ននានា ចូលរួមយកចិត្តខ្ពស់គ្រប់ពេលវេលា ក្នុងការបន្តអនុវត្តវិធានការសុខាភិបាល (៣ការពារ ៣កុំ) ដូចជា៖ ការពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព, រក្សាអនាម័យខ្ពស់, ចត្តាទ្បីស័កជាដើម។ ចៀសវាងនូវការធ្វេសប្រហែស ព្រងើយកន្កើយ និងចន្លោះប្រហោងនានា ដែលជាលទ្ធផលអាចបណ្តាលឱ្យមានការចម្លងពីបុគ្គលទៅបុគ្គល, ក្រុម, ពួក, និងអង្គភាព ប្ញសហគមន៍ទាំងមូល។
ជាទីបញ្ចប់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ក្រុមការងារ ត្រូវឃោសនាផ្សព្វផ្សាយនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួននិងក្រុមការងារ កងពលធំ អន្តរាគមន៍លេខ៣ ដែលមានសមត្ថកិច្ច ចាប់ផ្តើមចុះល្បាត និងអនុវត្តតាម អនុក្រឹត្យស្តីពី ការទប់ ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដូចតទៅ ចំពោះបុគ្គល“មិនពាក់ម៉ាស់ ឬនៅទីប្រជុំជនគ្មាន គម្លាតសុវត្ថិភាព ពីគ្នា” មន្ត្រីសុខាភិបាល ឬអាជ្ញាធរត្រូវព្រមាន និងណែនាំ បុគ្គលដែលល្មើស និងផ្តន្ទាទោស ពិន័យជាទឹកប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ចាប់ពីថ្ងៃផ្សព្វផ្សាយបទ បញ្ជានេះតទៅ ឲ្យមានប្រសិទ្ធភាពខ្ពស់។SKS