ព្រឹកនេះមានអ្នកស្លាប់ជំងឺពីរនាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ១៩

 ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹង ថា អ្នកជំងឺជាជនជាតិ ខ្មែរ និងចិនចំនួនពីរនាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅព្រឹក ថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះ ។ លោកស្រីបានបន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ជា ជំនួយការអគ្គ នាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុក កាលពីថ្ងៃទី២០ខែ មីនាឆ្នាំ ២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាង ធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ។

លោកស្រីបានបន្តទៀតថា«យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនាឆ្នា២០២១ តែមិនអាចជួយសង្គ្រោះ បានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំងដោយកូវីដ១៩»។

ដោយឡែកអ្នកជំងឺម្នាក់ទៀតឈ្មោះ Wu Jiannan ប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ជួកបារី ជា បុគ្គលិក casinoកោះធំបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ដែលបញ្ជួនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ខែមីនាឆ្នា២០២១ ។លោកស្រីបានបញ្ជាក់ថា យើងបានរកឃើញគាត់ មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី១៨ខែមីនាឆ្នា២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ខែមីនាឆ្នាំ ២០២១វេលាម៉ោង៧និង៤៥នាទីព្រឹកដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយជំងឺ កូវីដ១៩៕SKS

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *