ខេត្តកំពង់ឆ្នាំង : រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលកំពង់ទាក់ ទាញភ្ញៀវ ទេសចរមកលេងកំសាន្តក្នុង១ថ្ងៃ រាប់រយនាក់ចូលមកលេងកំសានគ្រាដែល រាជរដ្ឋាភិបាលបើកអោយដំណើរការឡើងវិញក្រោយពីស្ថានភាពជម្ងឺកូវិដ.១៩ .។រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលមានទីតាំងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំងដែលមានចម្ងាយប្រមាណ៦៥ ឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំងនេះបើតាមការអោយដឹងពីប្រធានសហគមន៍ទេសចរលោក សោ.ភា នៅថ្ងៃ ២៦ ខែមិថុនាឆ្នាំ២០២១ នេះដោយបានបញ្ជាក់ថា នៅក្នុង២ សប្តាហ៍មុននេះ ក្នុង១ថ្ងៃៗមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តរាប់រយនាក់មានទាំក្រុមគ្រួសារចូលមកលេងកំសាន្តផងដែរ ។ប្រធានសហគនទេសចរណ៍លោក សោ.ភា បានអោយដឹងទៀតថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដែលមានសមាជិកសរុបជាង ៤០០ គ្រួសារ ក្នុងនោះមានសមាជិកសកម្មចំនួន ៣៣ គ្រួសារ ។តំបន់រម្មណីដ្ឋានមួយនេះស្ថិតនៅក្នុងព្រៃភ្នំ.ទឹកជ្រោះ.ធ្លាក់ពីធម្មជាតិដែលមានទំហំប្រមាណ ៣៦០ ហិកតា ដែលសហគមន៍កំពុងគ្រប់គ្រង និងកំពុងធ្វើការអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ មួយនេះសម្រាប់ស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិមកចូលលេងកម្សាន្ត ។គោលបំណងរបស់សហគមន៍គឺអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិនេះដោយមានស្តង់ដារតាមក្រសួងទេសចរណ៍កំណត់ ដោយរកចំណូលមកផ្គត់ផ្គង់សមាជិកសហគមន៍ជាង ៤០០ គ្រួសារ ដែលធ្លាប់ប្រកបមុខរបររកស៊ីឡើងព្រៃភ្នំកាបើឈើ បែមកបង្ក បង្កើនផលដាំដុះបន្លែ បង្ការដំណាំហូបផ្លែ ចិញ្ចឹមសត្វ ដើម្បីលក់ដូរផ្គត់ផ្គង់ដល់ភ្ញៀវដែលចូលមកលេងកំសាន្ត នៅក្នុង តំបន់ទេសចរណ៍មួយនេះ ផងដែរ ដោយឡែកថវិកាចំណូលមួយចំនួនទៀត យកមកអភិរក្សតំបន់ព្រៃឈើធម្មជាតិដែលរងការបំផ្លិចបំផ្លាញឲ្យលូតលាស់ល្អឡើ ងវិញ និងថែរក្សាការពារឲ្យបានគង់វង្សតសម្រាប់មនុស្សទៅថ្ងៃអនាគត ។ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលលោក សោ ភា.បានបញ្ជាក់បន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់គិតគូរនិងដឹកនាំការអភិវឌ្ឍតំបន់ទេសចរពីសំណាក់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុ កទេសចរណ៍កន្លងមក និងបច្ចុប្បន្នត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង ។លោកថាចាប់តាំងពីឆ្នាំ ២០១៩ មកដល់ពេលនេះ សហគម ន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលអភិវឌ្ឍបានអភិវឌ្ឍខ្លួនដោយបានធ្វើការជួសជុលផ្លូវលំដី ស ជាង ៧គីឡូម៉ែត្រដើម្បីអោយភ្ញៀវទេសចរងាយស្រួលក្នុង ការធ្វើដំណើរចូលទៅ កាន់តំបន់ទេសចរណ៍ធម្មជាតិបានយ៉ាងងាយស្រួល ក្នុងនោះមានការកសាងស្ពាន ឈើឆ្លងកាត់ជ្រលងអូរសម្រាប់លេងកម្សាន្តបានចំនួន ៥ កន្លែង.កសាងកញ្ចុសតូចធំ សម្រាប់ភ្ញៀវលំហែកាយឬអង្គុយហូបចុកចំណីអាហារលេងកំសាន្តបា នចំនួន ៣៥ កញ្ចុស .កសាងបន្ទប់ ទឹកនិងបង្គន់អនាម័យបាន ២ កន្លែ ងស្មើនិង ១០ បន្ទប់ ។ទាំងអស់នេះជាស្នាដៃដឹកនាំរបស់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ ហើយសមិទ្ធិផលខាងលើនេះ បា នធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទឹ កធ្លាក់ស្រែអំពិល ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្រជាតិមកលេងកំសាន្តបានកើនឡើងជាបន្តបន្ទាប់ ។ដោយឡែកទាក់ទងនិងសេវាផ្គត់ផ្គ ង់ភ្ញៀវទេសចរណ៍វិញ លោកសោភាបានឲ្យដឹងថា តម្លៃរថយន្តមួយគ្រឿ ង ៥ពាន់រៀល ចតនៅខាងក្រោម និ ងបើបានឡើងទៅចតនៅល្បាក់ ខាង លើជាប់នឹងជ្រលងជ្រោះ ត្រូវបង់ថែម ១ម៉ឺនរៀលទៀត ប៉ុន្តែចំណត រថយន្តខាងលើ ត្រូវមានចំនួនកំណ ត់ ដោយមិនអាចឱ្យរថយន្តឡើងទៅផ្នែកខាងលើ បានច្រើននោះ ឡើយព្រោះជាតំបន់ផ្លូវតូចចង្អៀតអាចមានគ្រោះថ្នាក់ជាយថាហេតុ ។ចំណែតកន្លែងភាស៊ីផ្ញើម៉ូតូ ១គ្រឿង ២ពាន់រៀល , កញ្ចុះមួ យៗតម្លៃពី ១៥០០រៀល ទៅ ៤ម៉ឺនរៀល ដែលអាចអង្គុយបាន៤វង់ តា មតូចតាមធំ ចំណែកម្ហូបអាហារវិញមិន ថ្លៃពេកនោះទេគឺ មាន់ស្រែដុតមួយតម្លៃពី៣ ទៅ ៤ ម៉ឺនរៀល។ទាក់ទងនឹងការមកលេងកម្សាន្តក្នុងសហគមន៍បានរៀបចំកន្លែងកត់ ឈ្មោះ និងអត្តសញ្ញាណរបស់ភ្ញៀវទេសចរ កន្លែងបាញ់អាកុល និងពិនិត្យកំដៅ មុនពេលចូលកម្សាន្តក្នុងតំបន់ទេសចរណ៍ ។ ករណីដែលភ្ញៀវមានកំដៅហួសពីការ កំណត់និងមានការសង្ស័យ ត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពពិនិត្យ សំណាកធ្វើតេស្តរហ័សបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលតំបន់ទេសចរណ៍ ។ស្ត្រី ឈ្មោះ ស៊ីណា ជាអ្នកលក់ដូរម្ហូបអាហារ ក្នុងសហគមន៍ទេស ចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលបានបញ្ជាក់ឲ្យដឹងថា កាលពីសៅរ៍អាទិត្យមុន មានភ្ញៀវទេសចរណ៍ចំនួន ៦៤រថយន្ត និងជិះម៉ូតូជាង ៥០ គ្រឿង ស្មើនឹងមនុស្សជាង ៣០០ នាក់ ចូលមកលេងកំសាន្តដោយគ្មានកញ្ចុះអង្គុយលេងគ្រប់ គ្រាន់ទេ ហើយមួយចំនួនក៏ បានស្នាក់នៅពេលយប់ផងដែរនៅតាមកញ្ចុះ ដោយមានការយាមការពារពីសំណាក់ សន្តិសុខជាប្រជាការពាររបស់សហគមន៍យ៉ាងមានសុវត្ថិភា ពផងដែរដូ ។ ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលសូមអំពាវនាវ ដល់ភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិ អញ្ជើញមកលេងកម្សាន្តតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ស្រែអំពិល ពិតជាបានសប្បាយ រីករាយផុតទុក្ខកង្វល់ មិនខុសបំណងនោះឡើយ ៕ ដោយសុក្ខារិន