ខេត្តកំពង់ឆ្នាំង:មនុស្សម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចររវៀងរថយន្តបុកជាមួយម៉ូតូ ។ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើង នៅវេលាម៉ោង៩និង ២០នាទី ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចផ្លូវបំបែកជាបី លើផ្លូវក្រាល គ្រួសក្រហមមួយកន្លែងដែលស្ថិតក្នុង ភូមិត្រពាំងភ្នៅ. ឃុំច្រេស ស្រុកកំពង់ត្រឡាច .ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបណ្តាលអោយកើតឡើងរវាងរថយន្តម៉ាក HYUNDAILIBERO ពណ៌ខៀវចាស់ ពាក់ ផ្លាកលេខ ពោធិ៍សាត់ 2A – 9027 បើកបរដោយឈ្មោះ ភោគ វីន ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបើកបរទិសដៅពីខាងត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើបានបុកនឹងម៉ូតូម៉ាកហុងដាគុបចង្គៀងមូល ពណ៍ ខៀវពាក់ផ្លាកលេខចាស់. ក -1940 ក ឆ1 អ្នកបើកបរដោយឈ្មោះ កឹម ឈឹង ភេទប្រុស អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងភ្នៅ. ឃុំច្រេស. ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរក្នុងដំណើរស្របទិសគ្នា ។ក្នុងករណីគ្រោះថ្នាក់ខាងលើបណ្ដាញអោយ លោកតាអាយុ៨០ឆ្នាំខាងលើរងរបួសធ្ងន់ ខូចម៉ូតូមួយគ្រឿងស្រាល ខូចរថយន្តមួយគ្រឿង ស្រាល។ ក្រោយពេលកើតហេតុ វត្ថុតាង និង អ្នកបើកប.ររថយន្តត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសាកសួរនិង កសាងសំណុំ រឿងបញ្ជូនបន្តមកការរិយាលយ័ចរាចរផ្លូវគោកខេត្តចាត់ការតាមនីតិវិធីផងដែរ៕ សុក្ខារិន