ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្ដម ច័ន្ទ សុភ័ក្រ្ដា សមាជិក គណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការបក្សខេត្ដ នឹងជាប្រធាន ក្រុមការងារថ្នាក់ខេត្ដចុះជួយមូលដ្ឋានស្រុកឆែប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំម្លូព្រៃពី រ ក្នុងឱកាស អបអរសាទរខួបលើកទី ៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២១
នៅក្នុងឱកាសនោះដែ ឯកឧត្ដម ប្រធាន បានផ្ដាំផ្ញើដល់ប្រធាន អនុប្រធានក្រុមការងារ ចុះជួយតាមបណ្ដាឃុំត្រូវយកចិត្ដទុកដាក់ជុំរុញលើការងាររបស់គណបក្ស នឹងត្រៀមលក្ខណៈដើម្បីកិច្ចការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នាពេលខាងមុខ៕ នឹងបានផ្ដាំផ្ញើដល់សមាជិកបក្សទាំងអស់ត្រូវយកចិត្ដទុកដាក់នៅអនាម័យ ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាកុល អោយភ្ជាប់ភ្ជួនដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩ នឹងអនុវត្ដតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ នឹងតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវផងដែ៕
ក្នុងនោះដែក្រុមការងារក៍បានរៀបចំនៅទេយ្យទានដើម្បីប្រគេនព្រះសង្ឃដែលគង់នៅវត្ដឈើទាល់លាស់ ស្ថិតនៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុក ឆែប ខេត្ដព្រះវិហារផងដែរ៕