ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៣និង៣នាទីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២១ ម្សិលមិញកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកកំពង់លែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ បានចុះអនុវត្តន៍ដីការបញ្ជាឱ្យចូល ខ្លួនលេខ១ ៣៤០/២១ របស់ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ក្នុងនោះបាននាំ ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាយ មុំ ភេទស្រី អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវចោទពីបទ ហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត និងធ្វើឱ្យខូចខាតដោយចេតនា ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ។ដោយ សុក្ខារិន