ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋាន ស្រុកបរិបូណ៌រួមដំ ណើរដោយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបរិបូណ៌ឧបត្ថម្ភជូនប្រជាពលរដ្ឋ១៥គ្រួសារកំពុងធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អម សុភា បានជូនពរដល់ក្រុមគ្រួសារទាំងអស់សូម មានសុខភាពល្អ និង បានផ្តាំផ្ញើអោយក្រុមគ្រួសារទាំងអស់ អនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់គ្រូពេទ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។
តំណាងអោយប្រជាពលរដ្ឋទាំង១៥គ្រួសារ បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុម ការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបរិបូណ៌ ឯកឧត្តម អម សុភា ព្រមទាំងសហការីដែលបានគិតគូរពីសុខទុក្ខ របស់ក្រុមគ្រួសាររបស់គាត់។ តំណាងគ្រួសារធ្វើចត្តាឡីស័កទាំង១៥គ្រួសារបានជូនពរដល់ឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល និង ឯកឧត្តម អម សុភា ព្រមទាំងសហការី សូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
ក្នុងឱកាសនោះឯកឧត្តម អម សុភា បាននាំយកអំណោយរបស់ឯកឧត្តម គុយ សុផល ឧបត្ថម្ភដល់គ្រួសារកំពុងធ្វើចត្តាឡីស័ក១៥គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាមនិងឃីតមួយកញ្ចប់ផងដែរ៕ដោយ សុក្ខារិន