លោក អម សុភា បានជម្រុញអោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ត្រូវតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត

ខេត្តកំពង់ឆ្នាំងៈ លោក  អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុកបរិបូណ៌បានជម្រុញបែបនេះ នាព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងចាន់ស្រុកបរិបូណ៌ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស

រើសក្រុមប្រឹក្សាឃុំសង្កាតឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីអស់លោក.លោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុក និង ក្រុមការងារគណបក្សឃុំ ចូលរួមផងដែរ។

លោក  អម សុភា បានជម្រុញបន្តទៀតថាៈក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើយុវជន តែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឬចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៏ច្រើនលើសលប់នាពេលខាងមុខ។

លោក អម សុភា បានជម្រុញបន្តទៀតថាៈក្រុមការងារគណបក្សជាក្បាលម៉ាស៊ីនគណបក្ស ត្រូវចិញ្ចឹមចលនាឲ្យដូចភ្លៀងរលឹមធ្វើការជិតស្និតនិងគាំពារសមាជិកនិងអ្នកគាំទ្រ។

ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជាសមាជិកបក្សក្តី ខណៈដែលពួកគាត់មើលឃើញទង្វើដ៏ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រនឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់។

លោក  អម សុភា  បានថ្លែងកោតសរសើរចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងចាន់ស្រុកបរិបូណ៌សម្រេចបានទាំងការដោះស្រាយ បញ្ហាបំពេញតម្រូវការនិងការអភិវឌ្ឍក្នុងមូលដ្ឋានក្នុងដែនសមត្ថកិច្ចដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជានិងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២និងឆ្នាំ២០២៣ និង អាណត្តិក្រោយៗទៀត។

ក្នុងឱកាសនោះលោក អម  សុភា  និងក្រុមការងារ ក៏បាននាំយកអំណោយរបស់លោកស្រី យូ ណាវី ប្រធានក្រុមហ៊ុនអចលនទ្រព្យ លាភ ហេង លាភ និង ស្វាមីជូនគណៈបក្សស្រុក មានអង្ក ១០៥០គ.ក្រអង្កកញ្ចប់តូច ២៥ ក្នុង១កញ្ចប់ស្មើ ១០ គ.ក្រ មី ចំនួន៧០ កេស ត្រីខ ៣០០កំប៉ុង ឃីដ ចំនួន២៥ កញ្ចប់ ផងដែរ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *