ព័ត៌មានថ្មី

តុំកំបោរ ផ្ទិលខាត់ និងចាន ទម្រ ជាវត្ថុបុរាណ ត្រូវបានចៅអធិការវត្តប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង

ឯកឧត្តម ម៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនទូទាំងខេត្តស្វាយរៀង

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ជូនកងកម្លាំងឈរជើងការពារតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ជាមួយខេត្តកំពង់ធំ

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខអតីតយុទ្ធជនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អតីតយុទ្ធជន ជាង ១ពាន់ នាក់នៅខេត្តក្រចេះ ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ ពីរាជរដ្ឋភិបាល – អតីតយទ្ធជាង១ពាន់ នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ លេីកទី១ ពីរាជរដ្ធភិបាល នៅព្រឹកថ្ងៃទី០៩ មេសា ឆ្នាំ២០២១ ទូទាំងខេត្តក្រចេះ។ មានប្រសាសន៍ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកនេះឯកឧត្តម វ៉ា ថន បានអោយដឹងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកំណត់នោះ គឺចាក់វ៉ាក់សាំង បង្ការជម្ងឺ កូវីដ១៩ មួយជំហានម្ដងៗ ហើយការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានរៀបចំផែនការចាក់ជូនអតីតយុទ្ធជនក្នុងខេត្តក្រចេះ សរុបទូទាំងខេត្ត ចំនួន ១.១២៧នាក់ ដោយបែងចែកទៅតាមក្រុង/ស្រុក ក្នុងនោះក្រុងក្រចេះ ជាង ៣ រយ នាក់ ស្រុកចិត្របុរី ជាង ១ រយនាក់ ស្រុកសំបូរ ជាង១ រយនាក់ ស្រុកព្រែកប្រសព្វ ជាង ២រយនាក ស្រុកឆ្លូង ជាង ១រយនាក់ និងស្រុកស្រុកស្នួល ជាង ១រយនាក់។ ដែល ៦ស្រុកក្រុងនោះដែរ មានទីតាំងចាក់ចំនួន ១១ទីតាំងនិង ១២ក្រុមចាក់ ។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា វត្តមានអតីយុទ្ធជននៅជុំវិញខេត្ត ដែលបានអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាការល្អសម្រាប់ពួកគាត់ ដែលពួកគាត់បានយល់ដឹងតាមការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាល រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរបស់យើង ក្នុងការការពារសុវត្ថិភាពរបស់គាត់កុំឱ្យឆ្លងនូវជំងឺ-១៩ ។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានរៀបចំសណ្ដាប់ធ្នាប់ជូនពួកគាត់បានយ៉ាងល្អប្រសើរទាំងកំលាតសុវត្ថិភាព និងកុំឲ្យមានភាពរញ៉េរញ៉ៃ ហើយចំពោះវ៉ាក់សាំង គឺនៅតែបន្តចាក់ជាជំហានៗ បន្តទៀតរហូតទាល់តែគ្រប់ចំនួន ។

កម្មករោងចក្រប្រមាណជា១០០នាក់សម្រុកចូលបើកលុយនៅក្នុងធនាគារមួយកន្លែងពពាក់ពពូនមិនញញើតជម្ងឺកូវិដ១៩ត្រូវបានសមត្ថកិច្ចបំបែក

ប៉ូលិសក្រុងតាខ្មៅឃាត់បុរសម្នាក់វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតខ្ទេចខ្ទី

គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្តទទួល អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន

ឯកឧត្តម តូច ប៉ូលីវ៉ា ពិនិត្យចុះការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្រុងបាវិតដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិត

ក្រុមគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទ ក្រហមខេត្តបៃលិន