មិនអនុញ្ញាតឲ្យសមាគមស្ត្រី ដើម្បីសង្គមហែរក្បួនដាក់ញ្ញត្តិ នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញៈ   សមាគមស្ត្រីដើម្បីសង្គម បានដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញ ធ្វើការហែរក្បួន ដាក់ញ្ញត្តិនៅ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ បញ្ចុះតម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាកបង់ប្រាក់ធនាគារបីខែ នៅថ្ងៃទី២៦ ខែមីនា ឆាំ២០២១។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យហែរក្បួននោះទេ តែអនុញ្ញាតតំណាងយកញ្ញត្តិ ទៅដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី លោកមាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ អង្គភាព គេហ៌ទំព័រ សង្គមសន្តិភាព នៅថ្ងៃទី២៤ ខែមីនា នេះថា ពាក់ព័ន្ធសំណើរបស់សមាគមស្ត្រីដើម្បីសង្គម ដែលបានដាក់ញ្ញត្តិកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មករដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យមានការហែរក្បួនដាក់ញ្ញត្តិនោះទេ ប៉ុន្តែខាងសមាគមអាចចាត់តំណាង ម្នាក់យកញ្ញត្តិទៅដាក់ជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ណាមួយតាមអ្វីដែលជាកម្មវត្ថុនៃការដាក់ញ្ញត្តិនោះ។ លោក បានបញ្ជាក់ថា ដំណាក់កាលនេះ ខាងសមាគមស្ត្រីដើម្បីសង្គមគួរតែជ្រាប ហើយនឹងចូលរួមជាមួយគ្នា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការប្រមូលផ្តុំប្រជាពលរដ្ឋ ការប្រមូលផ្តុំមនុស្សឲ្យមកជួបជុំគ្នាច្រើន ទោះបីជាក្នុងគោលបំណងណាក៏ដោយ ក៏វាមិនសមគួរជាមួយ និងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត ជាពិសេសនៅទីក្រុងភ្នំពេញ របស់យើងដែលមានករណីកូវីដ១៩ច្រើន។ ហើយមានជម្រើសនៃនីតិវិធីជាច្រើន ដែលខាងសមាគមអាចធ្វើទៅបានចៀសជាង ការប្រមូលផ្តុំមនុស្សដើម្បីធ្វើការដង្ហែញ្ញត្តិនេះ។សមាគមស្ត្រីដើម្បីសង្គម បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្នើសុំដង្ហែញត្តិសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើករណីបញ្ចុះតម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាកបង់ប្រាក់ធនាគារបីខែ។ យុទ្ធនាការដើរហែរក្បួនដាក់ញ្ញត្តិនេះ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០។ សមាគមស្ត្រីដើម្បីសង្គមបានជម្រាបជូន អភិបាលរាជធានីភ្នំពេញថា ស្ថិតក្នុងបរិបទកូវីដ១៩នេះ មានពលរដ្ឋប្រមាណជា ១៧៦នាក់ បានផ្តិតមេដៃស្តាំគាំទ្រលើញត្តិ  ស្នើសុំជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចអន្តរាគមន៍បួនចំនុចរួមមាន:១. សូមមេត្តាជួយអន្តរាគមន៍ទៅអគ្គីសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា មេត្តាលើកលែងការបង់ប្រាក់ចំនួន ៣ខែ គឺខែមីនា ខែមេសា និងខែឧសភា ។២. សូមមេត្តាជួយរក្សាតម្លៃប្រេងសាំងឱ្យនៅក្រោម ៣០០០រៀល/លីត្រ (បីពាន់រៀលក្នុងមួយលីត្រ។៣. សូមមេត្តាជួយអន្តរាគមន៍ទៅធនាគារ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នប្រាក់កម្ចីទាំងអស់លើកលែងការបង់ការប្រាក់សម្រាប់ពលរដ្ឋ ចំនួន៣ខែ គឺ ខែមីនា ខែមេសា និងខែឧសភា ឆ្នាំ២០២១ ។ ៤. សូមមេត្តាជួយចេញសេចក្តីណែនាំគ្រប់ម្ចាស់ សហគ្រាសជួល អគារជួល ផ្ទះជួល មេត្តាបញ្ចុះតម្លៃឈ្នួលមកត្រឹម ៥០% នៃតម្លៃជួលបច្ចុប្បន្ន ក្នុងរយៈពេល៣ខែ គឺខែមីនា ខែមេសា និងខែឧសភា ។សមាគមស្ត្រីដើម្បីសង្គមបានបញ្ជាក់ថា គោលដៅចេញពីវត្តភ្នំ នៅម៉ោង៩.០០ព្រឹក ឆ្ពោះទៅកាន់ទីខុទ្ទការល័យនាយករដ្ឋមន្ត្រី (ទីស្តីការគណៈរដ្ឋមន្ត្រី ) ឆ្លងកាត់តាមបណ្តោយផ្លូវទីលាន ប្រជាធិប្បតេយ្យ កាត់កែងព្រះមុនីចេតីយ៍ (មុខរ៉ារទេះភ្លើង ) និងផ្លូវសហព័ន្ធរុស្សី ដើម្បីបញ្ចៀសបាន នូវបាតុភាពមិនល្អផ្សេងៗ ដែលអាចកើតមានដោយយថាហេតុ សមាគម សម្រេច គោរពតាម សេចក្តី ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានសមាជិកចូលរួមមិនលើសពី៥០នាក់ និងមានកាន់ពាក្យ ស្លោកមួយចំនួន និងកាន់ទង់ជាតិខ្មែរជាសញ្ញារបស់ជាតិផងដែរ៕SKS

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *