លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ផ្តល់អំណោយ ដល់គ្រួសារងាយរងគ្រោះចំនួន៦គ្រួសារ នៅសង្កាត់ផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំងៈអំណោយជា ស្បៀងអាហារ រូមនិង ថវិកា របស់លោកជំទាវបណ្ឌិត វណ្ណលុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ត្រូវបាន លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូន ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦គ្រួសារ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ដែលស្ថិតនៅវត្តត្រពាំងបី ដោយមានការចូលរួមពីសំណាក់លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន លោក ឌឹម ឌន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងមានការនិមន្តចូលរួមព្រះអង្គ បុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត កំពង់ឆ្នាំង ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត និងអាជ្ញាធរដែនដីចូលរួមផងដែរ។  លោក អម សុភា   បានមានប្រសាសន៍ឲ្យដឹងថាៈ ពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន៦គ្រួសារ ជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផល ប៉ះពាល់ជីវភាព ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងដើម្បីចូលរួម ដោះស្រាយការលំបាក ក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ដោយ ជំងឺកូវីដ១៩ ។ លោក អម សុភា បានសំដែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត វណ្ណ លុយ ដែលជានិច្ចកាលតែងតែ បានបរិច្ចាកនូវធនធានមួយចំនួន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ក្នុងគ្រាលំបាកនេះ ។ លោក អម សុភា បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋត្រូវតែចូលរួមនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាលនូវការរីករាលដាលជាសកលនូវជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺកំពុងតែរីករាលដាលនៅពាសពេញពិភពលោក  ហើយកម្ពុជាក៏ បាននិងកំពុងទទួលរងផលប៉ះពាល់នៃជំងឺកូវីដនេះផងដែរ ។ សូមបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា និង ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ តាមរយៈ ពាក់ម៉ាស់ លាងសំអាតដៃជាមួយអាល់កុល សាប៊ូ ជែល និង មានគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ  ។ អំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ ដែលបានផ្តល់ជូន នាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ ក្រាម ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា២ម៉ឺនរៀល ៕លោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *