ធ្វើការដេញថ្លៃគម្រោងមូលនិធីសង្កាត់-សម្រាប់ឆ្នាំ២០២០-ចំនួន២គម្រោង-នៅឃុំទ្រៀលស្រុកតាំងគោក

(កំពង់ធំ)-ការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់នេះបានធ្វើឡើងសាលាឃុំទ្រៀល-នាព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២១ក្នុងគម្រោងសាងសង់និងជួសជួលផ្លូវក្រាលគ្រួសក្រហមប្រវែង១៣០០មនិងចំនួនលូ៥កន្លែង។២-ស្តារប្រឡាយប្រវែង១៦៤៣មនិងលូ៥កន្លែង។

លោកលីវេត-នាយកទីចាត់ការអន្តរេះវិស័យសាលាខេត្តកំពង់ធំ-បានថ្លែងថា-ក្រុមហ៊ុនដេញថ្លៃនីមួយៗត្រូវគោរពតាមលក្ខណរបស់ប្រធានលទ្ធកម្មនិងគោរពក្រុមសីលធម៍អោយបានត្រឹមត្រូវនិងបង្កើតអំពើពុករលួយ-បង្កភាពអនាធិបតេយ្យដែលធ្វើអោយខាតថវិការដ្ឋ។

លោកបន្តថាក្រុមហ៊ុនដែលបានចូលមកប្រកួតប្រជែងក្នុងការដេញថ្លៃគម្រោងផ្លូវនិងស្តារប្រឡាយថ្ងៃនេះមានចំនួនបីក្រមហ៊ុន-ដែលបានប្រកួតប្រជែងគ្នាពេញទំហឹង-លើតម្លៃប៉ាន់ស្នឮមាន១៤៤លានរៀលនិងតម្លៃស្តារប្រឡាយចំនួន៩២លានរៀល។

លោកហែមសុខលី-ជំទប់ឃុំទ្រៀលបានថ្លែងថា-គម្រោងទី១ការសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង១៣០០ម-មានកម្ពស់ដីសរ១ម៉ែត្រទទឹង៥ម៉ែត្រនិងគ្រួសក្រហម១៥សង់ទីម៉ត្រ-និងដាក់លូមូលចំនូនមួយកន្លែងប្រវែង៦ម-ដែលបានទៅលើក្រុមហ៊ុន-ហង់ហៀមដេញថ្លៃទាបជាងគេគឺតម្លៃចុងក្រោយជាង២៦លានរៀល។និងគម្រោងទី២ស្តារប្រឡាយប្រវែង១៦៤៣មមានទទឹងមាត់លើ៥ម៉ែត្របាតក្រោម២ម៉ែត្រនិងជម្រៅ១ម៉ែត្រកន្លះគឺបានទៅលើក្រុមហ៊ុនហង់ហៀម-ក្នុងតម្លៃទាបជាងគេ២៦លានរៀល។លោកបន្តថាក្រោយពីសាងសង់និងស្តាររួច-ក្រុមហ៊ុនត្រូវទទួលថែទាំរយះពេល០៦ខែបន្តទៀតនិងសូមអោយប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *