ស្ត្រីម្នាក់ជិះម៉ូតូចតទុកនៅលើភ្លឺស្រែ ហើយចុះទៅបូមទឹកដាក់ស្រែបាន ប្រហែល១៥នាទីត្រូវចោរលួចយកទៅបាត់

កណ្តាល ៖ ស្ត្រីម្នាក់ជិះម៉ូតូចតទុកនៅលើភ្លឺស្រែ ហើយចុះទៅបូមទឹកដាក់ស្រែបានប្រហែល១៥នាទី ត្រូវចោរលួចយកទៅបាត់កាលពីថ្ងៃទី ២៣មីនាឆ្នាំ២០២១  វេលា ម៉ោង ៦និង១៥នាទីល្ងាច នៅចំណុចភូមិ ម្កាក់   ឃុំ ដេីមឫស       ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយក៏ប្តឹងដល់ប៉ូលិស ឱ្យស្រាវជ្រាវចាប់ខ្លួនបានកាលពី២៤មីនាឆ្នាំ២០២១រួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកចាត់ការបន្ត។ ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ  សុន  សំបូរ   ភេទ ស្រី  អាយុ ៣១ ឆ្នាំ   ទីលំនៅបច្ចុប្បន្នភូមិ ម្កាក់   ឃុំ ដេីមឫស  ស្រុក កណ្ដាល  ស្ទឹង  ខេត្ត កណ្ដាល  មុខរបរ កម្មការិ នី  រោងចក្រ ។ ចំណែកជនសង្ស័យឈ្មោះ  គ្រី  វី   ភេទ ប្រុស  អាយុ ៣៨ឆ្នាំ  មាន ទីលំនៅ ភូមិ ម្កាក់  ឃុំ ដេីមឫស  ស្រុក កណ្ដាល ស្ទឹង   ខេត្ត កណ្ដាល មុខរបរ  មិន ពិត ប្រាកដ  ធ្លាប់ ជាប់ ពន្ធនាគារ ខេត្ត កណ្ដាល រយៈ ពេល  ០១ឆ្នាំ ពីបទ  អំពើ លួច ម៉ូតូ ។ វត្ថុតាងចាប់យក ម៉ូតូ មួយ គ្រឿង ម៉ាក ហុង ដា  សេ១២៥ ស៊េរី ឆ្នាំ  ២០១៨  ពណ៌ ខ្មៅ  គ្មាន ពាក់ស្លាកលេខ  ជារបស់ ជនគ្រោះ ។សម្ភារៈ បាត់ បង់ រួម មានស្លាក លេខ សម្គាល់ យានយន្ត  ០១  សន្លឹក (កណ្ដាល  1Z-5371) ប៉ូលិសបន្តថា ដំបូង ជនរងគ្រោះ បាន ជិះ ម៉ូតូ មួយគ្រឿង ម៉ាក ហុង ដា សេ១២៥  ពណ៌ ខ្មៅ  ស៊េរី ឆ្នាំ  ២០១៨  ពាក់ ស្លាក លេខ  កណ្ដាល 1Z-5371 ចេញ ពី ផ្ទះ ដេីម្បី ទៅ បូម ទឹក ដាក់ស្រែនៅខាង កេីត ភូមិ  ។ពេល ជិះទៅជិតដល់ស្រែ របស់ ខ្លូន ប្រហែល ១០០ ម៉ែត្រ ជនរងគ្រោះ បាន ទុក ម៉ូតូ  និង ចាក់សោ  កម៉ូតូជាប់   នៅខាងជេីង ផ្លូវ លំ រួចចុះដេី រទៅមេីលទឹកស្រែបាត់ទៅ  ។ ក្រោយមក ប្រហែល ១៥ នាទី ជនរងគ្រោះ បានត្រឡប់មកពីមេីលទឹកស្រែវិញមិន ឃេីញ ម៉ូតូ  ក៏ ស្រែក ឆោឡោ ផ្អើល អ្នក ភូមិ ជួយ ដេីររក  ដោយមាន ការ សង្ស័យ ឈ្មោះ  គ្រី  វី ប្រជាពលរដ្ឋ បាននាំ គ្នាទៅមេីលផ្ទះរបស់ជន សង្ស័យ ឃេីញ ម៉ូតូ របស់ខ្លួន នៅក្នុង បន្ទប់ ទឹក , តែ ត្រូវ ជន សង្ស័យ ដោះ ស្លាក លេខ ចោលបាត់ ។ភ្លាម នោះ ជនរងគ្រោះ បានតេ ប្តឹង ដល់ប៉ូលិស ប៉ុស្តិ៍  រដ្ឋ បាល ឃុំ ដេីមឫស  ពេលទទួលបាន  ព័ត៌មាន កម្លាំង ជំនាញ  ព្រហ្មទណ្ឌ  ស្រុកកណ្តាល ស្ទឹង  សហការ ជាមួយ កម្លាំង ប៉ូលិសប៉ុស្តិ៍ ចុះ ទៅដល់ផ្ទះ ជនសង្ស័យ  តែត្រូវ ជនសង្ស័យ គេច ខ្លូន បាត់  និង ធ្វើ ការ ចាប់យកវត្ថុតាងយកមក រក្សានៅ អធិការ ដ្ឋាន ដេីម្បី ស្រាវជ្រាវ បន្ត  ។ លុះដល់ ថ្ងៃ ទី ២៤  ខែមីនា ឆ្នាំ  ២០២១  កម្លាំង ប៉ូលិសជំនាញ ព្រហ្មទណ្ឌ ស្រុកកណ្តាល ស្ទឹង  សហការ ជាមួយ កម្លាំងប៉ូលិស ប៉ុស្តិ៍  រដ្ឋ ឃុំ ដេីមឫស  ធ្វើ ការ ស្រាវជ្រាវ  និង ឃាត់ ខ្លួន ជនសង្ស័យ បញ្ជូន មកកាន់ អធិការ ដ្ឋាន ដេីម្បី បន្តនី តិ វិធី ច្បាប់ ៕ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *