បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំងតាមបណ្តាញសង្គមដោយបំភិតបំភ័យកម្មករកុំឲ្យទៅចាក់នោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗហើយ

ភ្នំពេញៈ  បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភិតបំភ័យដល់កម្មករ កុំឲ្យចាក់វ៉ាក់សាំងនោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវប្រឆាំងវិច្ចេកវិទ្យាចាប់ខ្លួនបានហើយ។

មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន គេហ៌ទំព័រ សង្គមសន្តិភាព ឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា ជនដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ដែលប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើកឡាន ចូលមករាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅ កម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ ទោះបីយ៉ាងណា ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញបានបើកការ ស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនជនប្រព្រិត្តនេះបានតែម្ដង៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *