លេខាផ្ទាល់អភិបាលខេត្តស្ទឹងត្រែងនិងមនុស្ស៣៧នាក់ទៀតវិជ្ជមានកូវីដ.១៩

ស្ទឹងត្រែង៖ លោក ឈុន មាឃភិរុន អ្នកទទួលឯកសារ និងដាក់ឯកសារផ្ទាល់ជូនអភិបាលខេត្តស្ទឹងត្រែងព្រមទាំងមនុស្ស៣៧នាក់ទៀត បានរកឃើញវិជ្ជមានកូវីដ.១៩កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១។

លោក ម៉ែន គង់ នាយករងរដ្ឋបាលសាលាខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តស្ទឹងត្រែង​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោក ឈុន មាឃភិរុនមានតួនាទីជាអ្នកទទួលឯកសារ និងដាក់ឯកសារផ្ទាល់ជូនឯកឧត្តមអភិបាលខេត្ត បានបញ្ជូនទៅធ្វើចត្តាឡីស័ក ព្យាបាលនៅមណ្ឌលសុខភាពកាលពីថ្ងៃទី២៦មិថុនាក្រោយពីតេស្តរកឃើញជំងឺកូវីដ19។

មនុស្សប្រុសស្រីចំនួនសរុប៣៨នាក់រកឃើញថាវិជ្ជមានកូវីត១៩ គិតត្រឹមថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១។ជាមួយនោះរដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចបិទសកម្មភាពលក់ដូរនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងទាំងស្រុង។

នៅព្រឹកថ្ងៃទី២៧ខែមិថុនានេះមន្ត្រីរាជការទាំងអស់ចាប់ផ្ដើមធ្វើតេស្តរកមេរោគកូវីដនៅសាលាខេត្តស្ទឹងត្រែងនិងនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងលទ្ធផលមិនទាន់បានបញ្ជាក់នៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *