ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការតាមដីការបស់សាលាដំបូងខេត្តនៅក្នុងស្រុកទឹកផុស។ ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។
កិច្ចប្រតិបត្តការឃាត់ខ្លួនជនសង្សយ័ខាងលើនេះដោយបានការអនុញ្ញាតពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧុត្តមសរនីយ៍ត្រី សាក់សារ៉ាង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសា
លាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ត្រូវជាកូនឈ្នួលដែលប្រព្រឹត្តិនៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិស្រែតាជៃលិច.ឃុំអភិវឌ្ឍន៍ .ស្រុកទឹកផុស ខេត្កំពង់ឆ្នាំង។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថានៅក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានដកហូតវត្ថុតាងរួមមាន ១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
២-រថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356។
មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបានអោយដឹងនៅរសៀលថ្ងៃទី២៥មិថុនា២០២១នេះថាជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវសមត្តកិច្ចជំនាញធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការបន្តតាមនីតិវិធីនៅថ្ងៃនេះហើយ៕សុក្ខារិន