ព្រះវិហារៈ នៅរសៀលថ្ងៃទី ២០ ខែមករា ២០២២ ឯកឧត្តម ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំមេបញ្ជការរងនាយការិយាល័យចំណុះទីបញ្ជាការចូលរួមរំលែកទុក្ខគ្រួសារសពលោកយាយ ខៀវ ជីន ទទួលមរណភាព នៅថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៦.១៥នាទីព្រឹក ក្នុងជន្មាយុ ៩០ឆ្នាំ ដោយរោគាពាធ ដែលត្រូវ ជា ម្ដាយបង្កើតរបស់លោកវរសេនីយ៍ត្រី ម៉ក់ ឌីណាត នាយផ្នែកហរិញ្ញវត្ថុ តំបន់ប្រតិបត្ដិកា រសឹករងព្រះវិហារ ។
ក្នុងនោះដែ ឯកឧត្តម មេបញ្ជាការ បាននាំយកនូវសម្ភារៈមួយចំនួនរួមមាន៖១.អង្ករ ១ប៉េ ស្មើ ៥០គីឡូ ២.ទឹកសុទ្ធ ៣កេស៣.ទឹកក្រូច ៣កេស៤.មី ៣កេសនឹងថវិការចំនួន១០០០,០០០រៀលផងដែ។
ធ្វើនៅគេហដ្ឋាននៃសព ស្ថិត នៅភូមិ ដំណាក់ សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ។
បន្ទាប់ មក ឯកឧត្តម មេបញ្ជាការ បានបន្ត ចុះសួរសុខទុក្ខ គ្រួសារ របស់លោកស្រី លន់ សុភារី ដែលជា សមាជិក សមាគម អតីត យុទ្ធ ជនខេត្ដព្រះវិហារ ដែលស្វាមីរបស់លោកស្រីមានជំងឺនឹងពិការ កំពុង សម្រាក ព្យាបាល ជំងឺ នៅ គេហដ្ឋាន ស្ថិត នៅ ដំណាក់ សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ ។ ក្នុង នោះដែ ឯកឧត្តម មេបញ្ជាការ បាននាំយកនូវសម្ភារៈមួយចំនួនរួមមាន៖.អង្ករ ទឹកសុទ្ធ ទឹកក្រូច ៤.មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ឆៅ រួមនឹងថវិការ ចំនួន៤០០,០០០រៀលផងដែ៕