លោកវេជ្ជបណ្ឌិត រស់ ថុន តំណាង ឯកឧត្ដម ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង ជូបសំណេះសំណាល ជាមួយសិស្សនិន្ទេសA ចំនួន ០៦នាក់ មកពីវិទ្យាល័យ ហ៊ុនសែនកំពង់ចក និងវិទ្យាល័យហ៊ុនសែន ពងទឹក

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ក្រុមការងារ សសយក ស្រុករំដួល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារនិងសហការី តំណាង ឯកឧត្ដម ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង ដើម្បីចូលរួមអបអរសាទរនិងជូបសំណេះសំណាល ជាមួយសិស្សនិន្ទេសA ចំនួន ០៦នាក់ មកពីវិទ្យាល័យ ហ៊ុនសែនកំពង់ចក និងវិទ្យាល័យហ៊ុនសែន ពងទឹក កម្មវិធីខាងលើប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ដែលមានសិស្សានុសិស្ស ប្រមាណ៥០នាក់។ នៅក្នុងកម្មវិធីសំណេះសំណាលនេះផង លោកវេជ្ជបណ្ឌិត រស់ ថុន បានអបអរសាទរ អ្នកជាប់បាននិទ្ទេសA និងអ្នកមិនបាននិទ្ទេសA ព្រមទាំងផ្តាំសួសុខទុក្ខ សិស្សានុសិស្សនិងអាណាព្យាបាលសិស្ស ពីសំណាក់ឯកឧត្ដម ឌី វិជ្ជា រួមជាមួយគ្នានោះផងដែរ លោកវេជ្ជបណ្ឌិត បានផ្តាំទៅសិស្សានុសិស្ស អោយចាប់មុខជំនាញនៅមហាវិទ្យាល័យ តាមទីផ្សារការងារនិងឧបនិស្ស័យរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត បានប្រគល់ថវិកាដែលជាអំណោយឯកឧត្ដម ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង ដល់សិស្ស និទ្ទេសA ម្នាក់ៗ ទទួលបាន ១០០,០០០៛ ឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំងពីរ ៤០០,០០០៛ សរុបអស់ថវិកា ១,០០០,០០០៛។

You might like

Leave a Reply

Your email address will not be published. Required fields are marked *