ព្រះវិហារៈ នាព្រឹកថ្ងៃទី ២០ ខែមករា ២០២២នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធា ប្រចាំខែធ្នូ ឆ្នាំ២០២១ នឹងដាក់ចេញទិសដៅអនុវត្ដន៍បន្ដ ប្រចាំខែមករា ឆ្នាំ២០២២ នឹងបានបំពាក់ ឋានន្តរសក្ដិ ជូននាយ នាយទាហាន ពលទាហាន តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឧត្ដមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងយោធភូមិភាគទី៤ នឹងជាមេបញ្ជាការប្រចាំទិសទី១ ប្រាសាទព្រះវិហារ យោភូមិភាគទី៤ រួមនិងឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការចូលមេបញ្ជាការរង នាយការិយាល័យចំណុះទីបញ្ជាការនាយ នាយទាហានជាច្រើនរូមផងដែរ។
ក្រោយពីបានស្ដាប់របាយការណ៍ប្រចាំខែដែលអង្គភាពធ្វើបានអានដោយ លោកវរៈសេនីយ៍ឯក ម៉ៅ សុវណ្ណ នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហាររួចមក ឯកឧត្តម មេបញ្ជាការរងយោធភូមិភាគទី៤ បានផ្ដាំផ្ញើនិងជម្រុញដល់នាយ នាយទាហាន ដែលទទួលបានមុខតំណែង នឹងឋានន្តរសក្តិថ្មី ទាំងអស់ ត្រូវគោរពនូវ វិន័យសណ្ដាប់ធ្នាប់ របស់កងកម្លាំង អោយបានខ្ជាប់ខ្ជួន នឹងរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំល្អ ជៀសអោយផុតនូវអំពើមិនគួរគប្បី ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្តកិច្ចទប់ស្កាត់ ជួញដូគ្រឿងញៀន នឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗទៀត នឹងប្រជាពលរដ្ឋ ដែលឆ្លងដែនខុសច្បាប់ និងអនុវត្តតាមលក្ខន្តិករបស់កងយោធពលខេមរៈភូមិន្ទ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ នឹងតាមការណែនាំការរបស់ក្រសួងសុខាភិបាលស្ដីពីជំងឺកូវីដ-១៩ផងដែ៕