ដោយ ៖ឈិត សំបូរ
កំពង់ធំ៖នៅថ្ងៃអង្គារថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចុះបំពេញការងារ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលដូចខាងក្រោម៖
-លោក ជិនស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ នាយផ្នែក នាយរង នាយសង្កាត់ នាយរងសង្កាត់ ចូលរួមក្នុងកិច្ចប្រជុំជាមួយគណ: កម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។
-មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចូលរួមសិក្ខាសាលា ស្តីពីការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ តាម Microsoft Teams ។
និងបាន ដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលពាមបាង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងសហគមន៍នេសាទដូនស្តើង បន្តសកម្មភាព.ចុះរុះរើវះកាត់របាំងសាច់អួន និងស្បៃមុង នៅចំណុច
ភូមិបាឡត ដល់ភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង
ខ/កំដៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ
- លទ្ធផលអនុវត្តន៍បាន០២ ករណី
១,បានរុះរើ បំផ្លាញចោលឧបករណ៍នេសាទរបាំងសាច់អួន និងស្បៃមុង នៅនឹងកន្លែងរួមមាន៖
-របាំងសាច់អួនចំនួន០៦របាំង ប្រវែង១៣៣០ម៉ែត្រ
-របាំងស្បៃមុងចំនួន១២ របាំង ប្រវែង១២០០ម៉ែត្រ
-ឡុកចំនួន៣៦គ្រឿង
-លូចំនួន៣៦ មាត់.បង្គោលចំនួន១៣៥០ដើម
-ចាក់លែងត្រីចំនួន៧០គក្រ។