ដោយ៖ស៊ឹម ចរិយា
ព្រះវិហារៈ នាព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២១ នៅស្នាក់ការគណៈបក្សឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការកិច្ចប្រជុំនិងធ្វើការបោះឆ្នោតស្ទាបស្ទង់មតិបេក្ខជន សម្រាប់ការរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ខាងមុខនេះ។
ពិធីនេះបានរៀបចំធ្វើឡើងក្រោមវត្ថមាន លោក ជូ តុងអាន ប្រធានក្រុមការងារចុះ ពង្រឹងមូលដ្ឋានឃុំជាំក្សាន្ត និងមានការចូលរួម ប្រធាន អនុប្រធានក្រុមការងារ សមាជិក សមាជិការ អ្នកចូលរួមឈរឈ្មោះបោះឆ្នោតជាច្រើនរូបទៀត។
សូមបញ្ជាក់ថា៖ សមាសភាពឈរឈ្មោះបោះឆ្នោត មានចំនួន៩៣នាក់ទូទាំង៧ភូមិចំណុះ ឃុំជាំក្សាន្ត អ្នកដែលបានមកចូលរួម បោះឆ្នោតស្ទាបស្ទង់មតិមានចំនួន ៨៤នាក់ផងដែរ៕