អគារស្នាក់ការបក្សប្រជាជននៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ តម្លៃជិត១០០លានរៀល បានបង្ហាញអោយឃើញពីភាពរឹងមាំរបស់គណបក្ស

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាជិត១០០លានរៀល ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញពីភាពរឹងមាំ និងការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

នៅក្នុងកិច្ចសម្ពោធស្នាក់ការថ្មីនេះ ក្រោមវត្តមាន លោកមាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ខេត្តព្រះវិហារ និងមានការចូលរួមពី លោកប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ផងដែរ។

លោកមាស សុភា បានថ្លែងឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងការដឹកនាំយូរអង្វែងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោកថ្លែងបន្តថា គណបក្សមួយដែលកាន់អំណាច គណបក្សមួយដែលធំជាងគេ គឺត្រូវមាន កន្លែងធ្វើការសមរម្យ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា ដែលនេះសរបញ្ជាក់ឲ្យ ឃើញថាគណបក្សដទៃ គឺមិនអាចធ្វើបានដូចគណបក្សប្រជាជនកម្ពុជាទេ បើគិតមកដល់ ពេលនេះគណបក្សខ្លះមានកន្លែងធ្វើការនៅតែតាមផ្ទះនោះទេ។

លោកមាស សុភា ក៏បានថ្លែងអរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ក៏ដូចជាក្រុមការងារគណបក្សស្រុក ឃុំ ដែលបានរួមសហការគ្នាកសាងសង់អគារស្នាក់ការគណបក្សនេះឡើង ហើយលោកក៏ សូមអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលនេះប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវមានមន្ត្រីប្រចាំការនៅស្នាក់ការផងដែរ។

គួរជម្រាបថា លោក បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការ អភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិត ចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសយើងនិងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ជាពិសេស ត្រូវបន្តអនុវត្តន៍ឱ្យបានទៀង ទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងផ្អែកតែទៅលើការបានចាក់ វ៉ាក់សាំងនិងថ្នាំព្យាបាលនោះទេ។

នៅក្នុងឱកាសនោះ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានបញ្ជាក់ថា អគារទីស្នាក់ការគណបក្សឃុំចំរើន ស្រុកសង្គមថ្មីនេះ មានទំហំ ៩ គុណ ១០.៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ មានកម្ពស់ ៦.១ម៉ែត្រ លើផ្ទៃដីទំហំ ២៥ម៉ែត្រ គុណ ៦០ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង ក្រាលការ៉ូ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុប ៩៩៣១០០០រៀល(កៅសិបប្រាំបួនលានសាមសិបមួយពាន់រៀល)។

ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បញ្ជាក់បន្តថា ក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយស្រុកសង្គមថ្មីទាំងអស់ បានប្រកាន់នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួន ដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ នៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់លោកប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ពិសេសលោកប្រធានគណបក្សខេត្ត លោកប្រធាន គណបក្សស្រុក និងមានការហការយ៉ាងសស្រាក់សស្រាំពីក្រុមការងារគណបក្សចុះជួយភូមិ ឃុំ ដែរនោះ បានធ្វើឱ្យសម្រេចនៅសមិទ្ធិផលជាច្រើនក្នុងរយះពេលកន្លងមកនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *