ដោយ៖សាយហ្គន
ខេត្តស្វាយរៀង៖បុរស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ដោយសារជួបបើកបរវ៉ាជែងក្នុងសភាពគ្រោះថ្នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣៥នាទីថ្ងៃទី២៤ខែតុលាឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៩/១៤០ស្ថិតក្នុងនៅភូមិ ថ្នល់កែង ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកBEAT ពណ៍ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះគង់ សាវិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)ធ្វើដំណើរពីទិសដៅពីលិចទៅកើត។
ប្រភពបានបន្តទៀតថា៖លុះមកដល់កន្លែងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងទៀតម៉ាក Nex II ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1N 8672 ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បើកបរដោយឈ្មោះម៉ៅ កុសល់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរឈ្មោះ សេក វិចិត្រ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្តិភាព រងរបួសធ្ងន់ ។
ករណីនេះសពទាំងពីរបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយអ្នករងរបួសបានបញ្នូនទៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយទាបរីឯមធ្យោបាយទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បប់។
មូលហេតុ: ម៉ូតូទាំងពីរវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់។