ដោយ៖ភាវុន
កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតហេតុនៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទីអធ្រាត្រ ត្រង់ចំណុចខាងមុខផ្ទះសំណាក់រ៉ូយ៉ាល់ ហូលីដេ លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាងរថយន្ត និង រថយន្តបណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ។
សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងម៉ាកScania ពណ៌ស គ្មានស្លាកលេខ អ្នកបើករថយន្តឈ្មោះឆេង វិរីដន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង- ខេត្តបាត់ដំបង (រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យម្លិះដង្កោ) រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច។
លុះដល់ ក៏បានបុកជាមួយរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខព្រៃវែង3A-0533 អ្នកបើកបររមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកបរក្នុងទិសដៅពីលិច ទៅ កើតបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យខូតខាតរថយន្តធ្ងន់២គ្រឿងតែម្តង។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី។ មូលហេតុមកពី អ្នកបើករថយន្តម៉ាក SCANIA ពណ៌ស គ្មានស្លាកលេខ បើកចូលចំណែកផ្លូវរបស់រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ៕