នគរបាលចាប់បញ្ជូនមេខ្យល់04លួចនាំមនុស្សឆ្លងដែនខុសច្បាប់ទៅតុលាការ

ដោយ៖សៅ ​នៅ

បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលចាប់បញ្ជូនមេខ្យល់04លួចនាំមនុស្សឆ្លងដែនខុសច្បាប់ទៅតុលាការ នៅថ្ងៃទី24 ខែតុលា ឆ្នាំ2021 ចាត់ការតាមច្បាប់ បន្ទាប់ពីលួចនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែនបានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ លោកបានដឹកនាំកម្លាំងវរសេនាតូចនគរបាលព្រំដែនគោកលេខ807 ចុះស្រាវជ្រាវ នៅថ្ងៃទី23 ខែតុលា ឆ្នាំ2021 ក៏បានឃាត់ខ្លួនមេខ្យល់ប្រុសស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃ ចំនួន4នាក់ និងពលករចំនួន13នាក់ បញ្ចូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកសួរនាំបន្តតាមនីតិវិធី។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងយ៉េនឌ័រ បានមានប្រសាសន៍ថា យោងនិងពលករចំនួនបានបង្ហាញថា ជនសង្ស័យឈ្មោះ សួន ម៉ាង ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិចំការ(គ) ស្រុកស្វាយចេក ជាមេខ្យល់ពិតប្រាកដ ដោយរូបគេបានយកប្រាក់ពីពលករក្នុង1នាក់2500បាត ជាថ្នូរថ្លៃជូនផ្លូវពិតប្រាកដមែន។ ចំពោះឈ្មោះ ចំរើន ធារ: ភេទប្រុស ឈ្មោះ ចាន់ រស្មី ភេទស្រី ឈ្មោះ ប្រម វិន័យ ភេទស្រី បានសារភាពថា ពួកគេបានដឹកជញ្ជូនពលករតាមរថយន្តនិងម៉ូតូ មកឲ្យមេខ្យល់ឈ្មោះ សួន ម៉ាន នៅច្រកបឹងព្រីង  ក្នុងភូមិថ្នល់បំបបែក ឃុំគោករមៀត ស្រុកថ្មពួកពិតប្រាកដមែន។

លោកស្រីស្នងការរងបានបញ្ជាក់ថា បច្ចប្បន្នមេខ្យល់ប្រុស.ស្រីទាំង4នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ និងបានតម្រូវឲ្យមេខ្យល់ប្រគល់ប្រាក់ជូនពលករទាំងអស់វិញ។ពលករទាំង13នាក់ក្នុងនោះកុមារម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្យាបាលកូវីដ-19 ក្នុងក្រុងសិរីសោភ័ណ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *