ដោយ៖ស៊ឹម ចរិយា
ព្រះវិហារៈកាលពីព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ ២០២១ម្សិលមិញនេះ សមាគម សិស្សនិស្សិតបញ្ញាវន្តក្មេងវត្តខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសារុបសកម្មភាពការងារខែតុលា និងដាក់ ទិសដៅខែបន្ទាប់ឆ្នាំ២០២១របស់សមាគម។
ពិធីនេះស្ថិតក្រោមវត្តមាន លោកវេជ្ជបណ្ឌិតឯកទេស្ទ នុត សុធា និងមានការចូលរួម ប្រធានអនុប្រធាន សាខាអនុសាខា តាមបណ្ដាក្រុងស្រុកចំណុះខេត្តព្រះវិហារ ទាំងមូលជាច្រើនផងដែរ។
ស្ថិតក្នុងអង្គប្រជុំនោះផងដែរ លោក នុត សុធា ប្រធានសមាគម សិស្សនិស្សិតបញ្ញវត្តក្មេងវត្ត ខេត្តព្រះវិហារ បានធ្វើការណែនាំ និងជម្រុញ និងនាំប្រសាសន៍ល្អៗរបស់ថ្នាក់ដឹកនាំសមាគម ចែកជូនដល់សមាជិកសមាជិការរបស់សមាគមឲ្យបានជ្រួតជ្រៀបពីគោលការណ៍របស់សមាគម ក្នុងការធ្វើជាគ្រឹសដល់សង្គមជាតិរបស់យើងផងដែរ។
បន្ទាប់មកលោក ប្រធានសមាគមបានដឹកនាំក្រុមការងារឆ្ពោះទៅទីរួមស្រុកជាំក្សាន្ត ធ្វើការប្រកាសប្រធានសាខាសមាគមស្រុក ក្រោមវត្តមាន ឯកឧត្ដម ជូ តុងអាន ទីប្រឹក្សាសាខាសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ បានប្រកាសប្រគល់តួនាទីភារកិច្ចប្រធានសាខាសមាគមស្រុកជាំក្សាន្ត ស្ថិតនៅវត្តទួលអណ្តែត ទីរួមស្រុកជាំក្សាន្ត។
ក្នុងឱកាសនោះដែរឯកឧត្តម ទីប្រឹក្សាសមាគម បានថ្លែងក្រើនរំលឹកដល់សមាជិកសមាជិការ របស់សមាគមទាំងអស់ ត្រូវចេះរួបរួមសាមគ្គីរវាងគ្នានិងគ្នាអោយបានល្អប្រសើរដើម្បីកិច្ច ការងារបម្រើសង្គមជាតិរបស់យើងអោយកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។លើសពីនេះ ទៅទៀតសមាជិកសមាជិការនៃសមាគមត្រូវមានឆន្ទៈលើកិច្ចការងាររបស់ខ្លួនដើម្បីបម្រើដល់ រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ ផងដែរ៕