លោក ម៉ៅ ធនិន ទទួលអំណោយពីសប្បុរសជន ត្រៀមទុកចែកពលរដ្ឋនៅខេត្តកំពត ខណៈកូវីដបន្តយាយី

កំពត : អភិបាលខេត្តកំពត លោក ម៉ៅ ធនិន នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភស្បៀងជូនដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជងឺកូវីដ-១៩ ក្នុងខេត្តកំពត។

លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧញ្ញ៉ា ជា សារ៉ន និងលោកជំទាវ អៀម ចន្ដាស់ ក្រុមហ៊ុនបុរី និងដីឡូត៍ ជាសារ៉ន បានផ្ដល់នូវ អង្ករចំនួន ៥០ តោន, មីចំនួន ១,៥០០ កេះ និងទឹកត្រីទឹកស៊ីអ៊ី ចំនួន ២,៤០០ យួរ និងលោក ប៊ុន បារាំង ប្រធានសមាគមន៍ស្រែអំបិលខេត្តកំពត កែប បានផ្ដល់នូវ ថវិកា ចំនួន ១០.០០០ដុល្លា ដែលបានចូលរួមចំណែកក្នុងគ្រាលំបាកនេះជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តកំពត ។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានទទួលជួប ជួយសម្រប សម្រួលបញ្ហាមួយចំនួនជួនប្រជាពលរដ្ឋផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *