មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសប្បុរសជនទៅឧបត្ថម្ភជូនពលរដ្ឋក្រីក្រចំនួន250គ្រួសារនៅក្នុងឃុំចំនួន២.ក្នុងស្រុកស្ទោង

ដោយ៖ឈិត សំបូរ

កំពង់ធំះ.នៅថ្ងៃទី23ខែតុលាឆ្នាំ 2021 ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ អមដំណើរដោយលោកសាយគឹមឡមអភិបាលស្រុកស្ទោងនិងអាជ្ញាធរដែនដីឃុំភូមិ បាននាំយកអំណោយសប្បុរសជនទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន250គ្រួសារនៅឃុំរុងរឿង ឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំដោយពិធីនេះបានរៀបចំជាពីរទីតាំងផ្សេងគ្នាគឺ  ទីតាំងទី1 នៅវត្តបន្ទាយស្ទោង  និងទីតាំងទីពីរគឺនៅវត្តពន្លាជ័យឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លៃនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះប្រតិភូដែលបាននាំយកនូវអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោងនិងឃុំរុងរឿងរបស់ស្រុកស្ទោងខេត្តកំពង់ធំ។

លោក ប្រេត ម៉ាដឺលែន  និង លោក សួន សំរ៉េណូ  ប្រធាន  និង នាយកប្រតិបត្តិអង្គការរ៉ុកហ្វោនដេសិនខេមបូឌាដែលជាសប្បុរសជនម្ចាស់អំណោយបានមានប្រសាសន៍ថាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ19ជាសកល និងដោយឃើញពីសកម្មភាពដ៏មមាញឹករបស់ឧត្តមសេនីយ៍ទោសោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងការដោះស្រាយការលំបាកខ្វះខាតជូនប្រជាពលរដ្ឋនិងអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ  លោកបានសម្រេចចិត្តចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ ដើម្បីសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដោយសុទ្ឋចិត្ដ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន   ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកសួនសំរ៉េណូ និងសហការីទាំងអស់ដែលមានចិត្តសប្បុរសធម៌ ដោយសុទ្ធចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយដោះស្រាយនូវការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅថ្ងៃនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅក្នុងបរិបទកូវីត19 ដោយត្រូវបន្តអនុវត្តឱ្យបាននូវវិធានការ 3 កុំនឹង 3 ការពាររបស់សម្ដេចតេជោហ៊ុនសែន  ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង250 គ្រួសារនៅថ្ងៃនេះដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន20គីឡូក្រាមមីជាតិចំនួនមួយកេស និងត្រីខកំប៉ុងចំនួន 1 ផងដែរ ។

ប្រជាពលរដ្ឋទាំង25០គ្រួសារមានចិត្តរំភើបរីករាយនិងសូមអរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំង សប្បុរសជនទាំងអស់ដែលបានជួយដោះស្រាយការលំបាករបស់គាត់នៅពេលនេះ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *