ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និង កម្មវិធីការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និង កែសម្រួលក្រុមការ
ងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងស្រុកទាំង៨ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ ដោក សុទ្ធា ,ឯកឧត្តម សោម សុផាត ,ឯកឧត្តម ម៉ែន ធឿន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ កជំទាវ លោក លោកស្រី ប្រធានអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុង ស្រុកទាំង លោក លោកស្រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុង ស្រុកទាំង៨ចូលរួមផងដែរ។
ឯកឧត្តម ម៉ែន ធឿន បានអានសេចក្តីស្តីពីការកែសម្រួលសមាសភាពក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងស្រុកទាំង៨ដូចខាងក្រោមៈ
១.ក្រុងកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី ជាប្រធាន
២.ស្រុកបរិបូណ៌ ឯកឧត្តម អម សុភា ជាប្រធាន
៣. ស្រុកកំពង់លែង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិជាប្រធាន
៤. ស្រុកជលគីរី លោក សាក់ សារ៉ាង ជាប្រធាន
៥.ស្រុកកំពង់ត្រឡាច ឯកឧត្តម ហេង ពិទូ ជាប្រធាន
៦.ស្រុកសាមគ្គីមានជ័យ ឯកឧត្តម ពៅ ស៊ីថា ជាប្រធាន
៧.ស្រុកទឹកផុស លោកជំទាវ ដោក សុទ្ធា ជាប្រធាន
៨.ស្រុករលាប្អៀរ ឯកឧត្តម សោម សុផាត ជាប្រធាន
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានជម្រុញអោយក្រុមការងារគណបក្សចុះជួយក្រុងស្រុកឃុំសង្កាត់ទាំងអស់ត្រូវ សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីផ្គូផ្គងបេក្ខភាពចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យបានចប់សព្វគ្រប់ យ៉ាង យូរត្រឹមខែតុលា ឆ្នាំ ២០២១ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យចុងក្រោយ។
ឯកឧត្តម ឡុង ឈុនឡៃ បានផ្តាំផ្ញើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ចុះជួយក្រុងស្រុក ចុះជួយឃុំសង្កាត់សហការ និងសាមគ្គីភាពគ្នាឱ្យបានជិតស្និទ្ធ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅទី៥ ខែមិថុនា ឆ្នាំ២០២២ និងបានស្នើឱ្យក្រុម ការងារពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងជួយផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបានទាក់ទងនឹងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងជ្រួត ជ្រាបទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងនេះ ៕