ដោយ៖ សាយ ហ្គន
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅរ៍ ១២កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណមណ្ឌលសុខភាព មេសថ្ងក ។
ក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក គង់ វស្សា ប្រធាន ក្រុមប្រឹក្សា មន្ទីរ នៃរដលត លោកប្រធានមណ្ឌលសុខភាព មេសថ្ងក កងកម្លាំងទាំងបី លោកមេឃុំ លោកមេភូមិ ក្រុមយុវជនស.ស.យ.ក ក្រុមគ្រូពេទ្យប្រជាពលរដ្ឋ ប្អូនៗក្មួយៗ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលស្រុកចន្ទ្រាបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយក្មួយៗចូលរៀនឡេីងវិញនៅពេលខាងមុខនេះ ផងដែរ។
លោកអភិបាលស្រុកចន្ទ្រាបានបន្តទៀតថា ការចាក់វ៉ាក់សាំងនៅក្នុងស្រុកចន្ទ្រាសម្រាប់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំមានចំនួន៣៥០នាក់ដែលរដ្ឋបាលស្រុកបានរៀបចំនិងចាប់ផ្តើមចាក់ជូន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ មានតាមពេលវេលា និងទីតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល) រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖
សូមបញ្ជាក់ផងដែរថា៖តាមបណ្តាលស្រុកក្រុងដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងរួមមាន៖
១- ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
២-ក្រុងបាវិត : មន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ
៤- ស្រុកស្វាយទាប : មន្ទីរ ពេទ្យ បង្អែកស្វាយទាប
៥- ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់
៦- ស្រុកចន្ទ្រា : មណ្ឌលសុខភាព មេសថ្ងក
៧- ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស – មណ្ឌលសុខភាពអង្គតាសូ – មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈេីទាល។
៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក – មណ្ឌលសុខភាពអំពិល – មណ្ឌលសុខភាពអង្គប្រស្រែ។
លោក ថន ថាវុទ្ធា អភិបាលស្រុកក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអយុចាប់ពី១៨ឡេីង មិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូមអញ្ជេីញទៅទទួលចាក់អោយបានគ្រប់ៗគ្នានៅទីតាំងដែល រដ្ឋាបាលស្រុកបានរៀបចំ កន្លងមក និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។
ទន្ទឹមនេះលោក ថន ថាវុទ្ធា ក៏សូមអំពាវនាវដល់ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម ហេីយក្រោយទទួលបានវ៉ាក់នេះរួចសូមបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។