ខេត្តកំពង់ធំ បើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ អាយុ ៦ឆ្នាំដល់ក្រោម ១២ឆ្នាំដុសទី១

ដោយ៖ឈិត សំបូរ

កំពង់ធំៈនាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចាប់ផ្ដើមផ្ដល់វ៉ាក់សាំងជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់ក្រោម ១២ ឆ្នាំ ដែលដឹកនាំបើកយុទ្ធនាការដោយ

លោក វេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ និង លោកអភិបាកស្រុកក្រុងទាំង៩នៅក្នុងខេត្តកំពង់ធំ.មានទីតាំងនៅតាមបណ្តាលឃុំសង្កាត់ទាំង៨១ឃុំសង្កាត់ក្នុងខេត្ត។

លោកវេជ្ជបណ្ឌិតបានបន្តថានេះក៏ដោយសារ ការខិតខំប្រឹងប្រែង របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា រដ្ឋបាលខេត្តកំពង់ធំង តែងតែយកចិត្តទុកដាក់ដល់កុមារអោយមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ បានឆាប់រហ័សបំផុត ដើម្បីសម្រេចដល់ គោលដៅ ដែល រដ្ឋបាលខេត្ត ចង់បានពីព្រោះពួកគាត់ជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ហើយដើម្បីឲ្យងាយស្រួលដល់កុមារទាំងអស់ឆាប់បានចូលរៀនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថាកុមារចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តកំពង់ធំ១០ម៉ឺននាក់.ដែលមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់(SINOVAC)ដុសទី១។

You might like

Leave a Reply

Your email address will not be published. Required fields are marked *