មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វ ផ្សាយសេចក្តីប្រគេនជូនដំណឹងរបស់គណៈសង្ឃនាយកសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនានិងកម្មវិធីកាន់បិណ្ឌរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

ដោយ៖ សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រគេនជូនដំណឹងរបស់គណៈសង្ឃនាយកសេចក្តីណែនាំរបស់ក្រសួងធម្មការ និង សាសនានិងកម្មវិធីកាន់បិណ្ឌរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពនិងព្រះអធិបតីភាព លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង និងព្រះធម្មបាលោ កែវ មុនី ព្រះធម្មធរគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តពីព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត ព្រះអនុគណក្រុង ស្រុក និង ថ្នាក់ដឹកនាំការិយាល័យជំនាញក្នុងមន្ទីរនិងក្រុងស្រុកទាំង៨ចូលរួមផងដែរ។

ខ្លឹមសារលិខិតផ្សាព្វផ្សាយរួមមានៈ

១.សេចក្តីប្រគេនដំណឹង លេខ១៨៦/២១ ស.ន.ក.ជ ចុះថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥  រាជធានីភ្នំពេញ,ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ របស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីសូមប្រគេនដំណឹងដល់ព្រះមេគុណ ព្រះគ្រូអនុគណ និងចៅអធិការ ចំពោះការអនុវត្តករណីយកិច្ចនៃការគ្រប់គ្រងវត្តមាន ភិក្ខុ សាមណេរ និង សិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹងជាដើម ដែលមកស្នាក់អាស្រ័យនៅក្រោមឱវាទដើម្បីបន្តការសិក្សារៀនសូត្រ របស់គណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

២.សេចក្តីណែនាំ លេខ ១៧/២១ ក.ធ.ស.ស.ណ.ន ចុះថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ រាជធានីភ្ណំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១របស់ក្រសួងធម្មការនិងសាសនា ស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ។

៣.សេក្តីណែនាំ លេខ១៥/២១ ក.ធ.ស.ស.ណ.ន ចុះថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ រាជធានីភ្នំពេញ,ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១របស់ក្រសួងធម្មការ និងសាសនា ស្តីពីការរៀបចំទិវាសន្តិភាព អន្តរជាតិ លើកទី១៩ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

៤.សេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ កំពង់ឆ្នាំង,ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការរៀបចំកម្មវិធី វេនកាន់បិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ តាមវត្តនៅក្រុង/ស្រុកទូទាំងខេត្ត ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ។

មានប្រសាសន៍និងមានសង្ឃដីកាផ្តាំផ្ញើក្នុងឱកាសនោះ លោក សរ លាង និង ព្រះធម្មបាលោ កែវ មុនី ប្រគេនដល់ថ្នាក់ដឹកនាំមន្រ្តីសង្ឃក្រុង ស្រុក និង ការិយាល័យជំនាញ ក្រុងស្រុកទាំង៨បន្តផ្សាយផ្សាយដល់គ្រប់វត្តក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួននូវសេចក្តីប្រគេនជូនដំណឹងរបស់គណៈសង្ឃនាយក,សេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនានិងកម្មវិធីកាន់បិណ្ឌរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងអោយបានត្រឹមត្រូវតាមខ្លឹមសារដូចបានចែងក្នុងលិខិតរបស់គណៈសង្ឃនាយកនិងក្រសួងធម្មការនិងសាសនា។ ជាពិសេសក្នុងពិធីកាន់បិណ្ឌ .ភ្ជុំបិណ្ឌ និង បុណ្យកឋិនខាង

មុខគ្រប់វត្តត្រូវធ្វើអនាម័យក្នុងបរិវេណវត្តអោយមានសោភ័ណ្ឌភាពល្អ ក្នុងពិធីបុណ្យត្រូវអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ, ក្រសួងធម្មការ និង សាសនា គណៈសង្ឃនាយក,ក្រសួងសុខាភិបាលនិងអនុវត្តអោយបានត្រឹមត្រូវ នូវអនុសាសន៍របស់សម្តេចប្រមុខរាជរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជា ប្រចាំដើម្បីកាត់ផ្តាច់ការចំលងជំងីកូវីដ១៩ក្នុងសហគមន៍របស់យើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *