ស្ត្រីកម្មកសំណង់ដែលមានជម្ងឺប្រចាំកាយបានទទួលអំណោយពីអភិបាលខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារស្រុកកំពង់លែងនិងអនុសាខាកាកបាទក្រហមស្រុក

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នេះស្ត្រីកម្មកសំណង់ដែលមានជម្ងឺប្រចាំកាយ បានទទួលអំណោយពីអភិបាលខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារស្រុកកំពង់លែងនិងអនុសាខាកាកបាទក្រហមស្រុកកំពង់លែង រួមនិងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ដឹកនាំដោយអភិបាលរងស្រុកកំពង់លែងបានចុះជួបសំណេះសំណា លសាកសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់ប្អូនស្រីឈ្មោះ ចត ឆេងអី អាយុ ២២ឆ្នាំ ដែលមានប្តីឈ្មោះ លនសុឡា មានកូននៅក្នុងបន្ទុករស់នៅភូមិថ្នល់ឈើ ទាល ឃុំផ្លូវទូក ស្រុកកំពង់លែង មានជំងឺជាទម្ងន់បាននឹងកំពុងសម្រាកព្យាបាលនៅផ្ទះផ្ទាល់ខ្លួន ។

អំណោយរបស់ក្រុមការងារគណបក្សនាំយកទៅចែកជូននាឱកាសនោះរួមមាន៖ អង្ករ ១០០គីឡូក្រាម ,មី១កេស ,  ទឹកត្រី១យួរ ,ទឹកស៊ីអ៊ុវ១យួរ , ថវិកា ៦៦០.០០០រៀល ក្នុងនោះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជន និងជាអភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ,លោកចេង ចាន់ដូណា សមាជិកអចិន្ត្រៃយ៏គណបក្ស និងជាអភិបាលស្តីទីស្រុកកំពង់លែង បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល  , លោកលឹម ដាលីន សមាជិកក្រុមការងារថ្នាក់ខេត្ត ៦០..០០០ រៀលអនុសាខាកាកបាទក្រហមស្រុកថវិការ១០ម៉ឺនរៀល មានអង្ក.មី.ទឹកត្រី.ទឹកស៊ីអ៊ីវ. ។

អភិបាលរងស្រុកកំពង់លែងលោកពុំសុផលបានអោយដឹងថាពេលនេះប្អូនស្រីដែលមានជម្ងឺប្រចាំកាយខាងលើនេះកំពង់ត្រូវបានក្រុមគ្រូពេទ្យប្រចាំការកូវិដ១៩នៅជិតនោះពិនិត្យព្យាបាលផងដែរ ។

ឆ្លៀតក្នុងឱកាសសួរសុខទុក្ខនោះដែរ លោក ពុំ សុផល ប្រធានយុវជនគណបក្សស្រុក និងក្រុម ការងារ ក៏បានពាំនាំការសាកសួសុខទុកពីអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដល់ប្អូនស្រីសូមគិតគួពីសុខភាពជាចំបងនិងក្រុមការងាធ្វើការផ្សព្វផ្សាយ និងណែនាំពីវិធីកាពារ និងវិធានការទប់ស្កាត់ពីជំងឺកូវីដ-១៩ តាមការណែនាំរបស់បហរមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដោយអនុវត្តន៍៣ការពារ.៣កុំ ដើម្បីខ្លួនយើងនិងគ្រូសាយើងនិងសហគមន៍យើងទាំងអស់គ្នាផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *