ស្ត្រី៣នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកខ្សាច់បំរុងបតឆ្វេង

ដោយ៖ សុក្ខារិន

ខេត្តពោធិ៍សាត់៖នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង១៤និង៤៥នាទីរសៀលម្សិលមិញកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តនៅចំណុចភូមិកំពង់ខ្ទុំ.ឃុំបាក់ចិញ្ចៀន. ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់លើផ្លូវជាតិលេខ៥៥បណ្តាលឲ្យមនុស្សស្រីចំនួន៣នាក់បានរងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើត ហេតុ ។

សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4683 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ អ៊ុក នឿន ភេទប្រុសអាយុ ៤៣ ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ.ឃុំបឹងខ្នារ.ស្រុកបាកាន.ខេត្តពោធិ៍សាត់ បានបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងចូលទៅដឹកខ្សាច់ លុះបត់ចូលដល់ផ្លូវលំក្រាលគ្រួសក្រហមជិតផុតពីផ្លូវក្រាលកៅស៊ូ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់1H-9580 ធ្វើដំណើរពីកើតទៅលិចស្របទិសគ្នា បើកបរដោយឈ្មោះគន ចាន់ នឿន ភេទស្រី អាយុ៤២ឆ្នាំរស់នៅក្នុងភូមិអូរឬស្សី .ឃុំបាក់ចិញ្ចៀន.ស្រុកភ្នំក្រវ៉ាញ .ខេត្តពោធិ៍សាត់ បានជិះឌុបមនុស្សស្រី២នាក់ក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តដឹកខ្សាច់ខាងលើ ចំកង់រថយន្តពីខាងក្រោយ បណ្ដាលឲ្យស្ត្រី៣នាក់បានរងរបួសធ្ងន់ស្រ្តីដែលជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន២នាក់ទៀតមានឈ្មោះ ៖

១- ឈ្មោះអែត សុខលី ភេទស្រីអាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃកន្លង់ឃុំផ្ទះរុងស្រុកតាលោសែនជ័យ រងរបួសធ្ងន់

២-ឈ្មោះឈន យ៉េង ភេទស្រីអាយុ៤២ឆ្នាំរស់នៅក្នុងភូមិព្រៃរោ ឃុំតាលោ ស្រុកតាលោសែនជ័យ រងរបួសធ្ងន់។

ក្រោយពីកើតហេតុជនរងគ្រោះទៃង៣នាកត្រូវបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួច និងបានសន្និដ្ឋានថាករណីគ្រោះចរាចរណ៍នេះកើតឡើងបណ្តាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុវត្ថុតាងមានរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *